adverise with khmeread Index

លោតទឹកសម្លាប់ខ្លួនត្រូវសមត្ថកិច្ចជួយស្រង់ចេញពីក្នុងទឹកទាន់ពេល

   ភ្នំពេញ ៖ បុរស​វ័យ​ជាង ៣០​ឆ្នាំ​ម្នាក់ បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង តាម​បណ្តោយ​ស្ពាន​ព្រះមុនីវង្ស​ថ្មី ហើយ​លោតទឹក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ ហើយ​ត្រូវបាន​ប៉ូលិស​ប្រចាំ​គោលដៅ​ស្ពាន នាំគ្នា​អន្តរាគមន៍​ជួ​យស​ង្គ្រោះ​ស្រង់​ចេញពី​ក្នុង​ទឹក​ទាន់ពេលវេលា​រួចផុត​ពី​លង់ទឹក​ស្លាប់​។​
     ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង ៣​និង ៣០​នាទី​រសៀល​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៥ នៅ​ចំណុច​ស្ពាន​ព្រះមុនីវង្ស​ថ្មី ក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌ មានជ័យ រាជធានី​ភ្នំពេញ ។​
   ប្រភព​បាន​ឲ្យ​ដឹងថា ជន​រង​គ្រេ​ាះ​ដែល​លោតទឹក​ប៉ុនប៉ង​សម្លាប់ខ្លួន​ខាងលើ​
​ឈ្មោះ នូ យ៉ា​រាំង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ និង​ទីកន្លែង​ស្នាក់នៅ​មិន​ពិតប្រាកដ ។​
   ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ដំបូង​ឡើយ គេ​ស​ង្គេ​ត​ឃើញ បុរស​រង​គ្រោះបានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​តែម្នាក់ឯង ដោយបាន​ដើរ​ចុះឡើងៗ នៅលើ​ស្ពាន​ព្រះមុនីវង្ស​ថ្មី​ជាង​កន្លះ​ម៉ោង  ។​
    លុះ​មួយសន្ទុះ​ក្រោយមក គាត់​ក៏បាន​ដើរ​មកដល់​ពាក់កណ្តាល​ស្ពាន ក៏​ឈប់​អង្គុយ​នៅក្បែរ​បង្កាន់ដៃស្ពាន ។ ខណ​:​អង្គុយតែ​ម្នាក់ឯង​រហូត​មកដល់​វេលា​កើតហេតុ ជន​រង​គ្រោះ​បាន​សម្រេចចិត្ត​លោក​ចុះ​ពីលើ​ស្ពាន​ចូលទៅក្នុង​ទឹកទន្លេ​សម្លាប់ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្ន​ក​ដំណើរ រាយការណ៍​ដល់​ប៉ូលិស​ដែល​ប្រចាំការ​នៅ​គោលដៅ​ស្ពាន​ខាងលើ ចុះ​អន្តរាគមន៍​ស្រង់​យក​បុរស​នោះ​ពី​ក្នុង​ទឺ​ក​ទន្លេ ឡើងមក​លើគោក​ទាន់ពេល​វេលា​រួចផុតជីវិត​។​
    បន្ទាប់ពី​កើតហេតុ ជន​រង​គ្រោះ​ត្រូវបាន​សមត្ថកិច្ច​ទំនាក់ទំនង​ទៅ​រថយន្ត​សាមុយ ដឹក​យកទៅ​រថយន្ត​សាមុយ​ដឹក​ទៅ​ឃ្លី​និ​ច​ឯកជន​ភ្លាមៗ ដើម្បី​ជួយសង្គ្រោះ​៕​

adverise with khmeread

មតិយោបល់