adverise with khmeread F4f15b97 0ad9 4b1c a544 1f79d7bb7614

សិប្បកម្ម​ធ្វើ​គុយទាវ​ដាក់​សារធាតុ​គីមី មួយកន្លែង​នៅ​ស្រុក​ស្ទោង ត្រូវ​អាជ្ញាធរ​ចុះ​បិទ​

    កំពង់ធំ ៖ ដោយមាន​ការយក​ចិ​ត្ដ​ទុកដាក់​ទៅលើ​សុខភាព​របស់​ប្រជាពលរដ្ឋ ​ដែល​រស់នៅក្នុង​ខេត្ដ​កំពង់ធំ​ទាំងមូល​នោះ នៅ​ថ្ងៃទី៣០ ខែមិថុនា ​ឆ្នាំ​២០១៦​នេះ លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ដ​កំពង់ធំ បាន​ដឹកនាំ​មន្ត្រី​កាំកុងត្រូល និង​មន្ទី​ពាណិជ្ជកម្ម ចុះ​បិទ​សិប្បកម្ម​ធ្វើ​គុយទាវ​មួយកន្លែង ដែលមាន​សារធាតុ​គីមី នៅក្នុង​ផ្សារ​ស្ទោង​។​

    មន្ត្រី​កាំកុងត្រូល​ខេត្តកំពង់ធំ បាន​ឱ្យដឹងថា ការត្រួតពិនិត្យ​រកឃើញ​ថា សិប្បកម្ម​ផលិត​ស​សៃ​គុយទាវ​បោះ​ដុំ​មាន​ផ្ទុក​ដោយសា​ជាតិគីមី ដែល​ធ្វើ​ឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ទូទាំង​ស្រុក​ស្ទោង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ។ រហូតមកដល់​ពេលនេះ ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦​នេះ លោក សាយ ណូ​រ៉ា បាន​ដឹកនាំ​កម្លាំងចំរុះ​ចុះមក​ដល់ផ្ទះ​ ធ្វើ​សប្ប​កម្ម​ផលិត​គុយទាវ​បោះ​ដុំ​ដោយផ្ទាល់​តែម្តង​។​

    មន្ត្រី​កាំកុងត្រូល បាន​បន្តទៀតថា គុយទាវ​បន្ទះ​ដែល​មិនទាន់​ហាន់​ចេញ​ជា​សរសៃ​ល្អិតៗ​នោះ​មាន​ធាតុ​ផ្សំ​ដោយសារ​ជាតិគីមី​ច្រើន​បំផុត​រហូតដល់​ទៅ​ចំនួន​៧៩​គីឡូក្រាម និង​ម្សៅ​សារធាតុ BDRAX ចំនួន​៤០ គីឡូក្រាម​ផងដែរ​។​

    ក្រោយ​ការត្រួតពិនិត្យ​កម្លាំង​មន្ត្រី​ជំនាញ បាន​ដកហូត​យកទៅ​បំផ្លាញចោល​ដើម្បី​កុំ​ឱ្យធ្វើ​អាជីវកម្ម​ចូល​ទីផ្សារ​បន្តទៀត​។​

    មន្ត្រី​កាំកុងត្រូល​បាន​បញ្ជាក់ថា ទីតាំង​សិប្បកម្ម​ផលិត​សរសៃ​គុយទាវ​នេះ​មាន​ម្ចាស់​ឈ្មោះ ពុំ ម៉​ង់​ ត្រូវ​បិទ​ផ្អាក​ធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​តែម្តង​៕


adverise with khmeread

មតិយោបល់