adverise with khmeread 539564c7 ab9c 45ce 8538 63b7c7d20a09

ប៉ូលិស​ខណ្ឌចំការមន​ឃាត់​ចោរលួច​ម៉ូតូ​២​នាក់​

    ភ្នំពេញ ៖​ ចោរលួច​ម៉ូតូ​ម្នាក់ ​ត្រូវបាន​ប៉ូលិស​ខណ្ឌចំការមន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​០១ ​ខែកក្កដា​ ឆ្នាំ២០១៦ ​ម៉ោង៧ និង​៣០​នាទី​ព្រឹក​ចំណុច​មុខផ្ទះ​លេខ​៣៥​ ផ្លូវ​១៧៣ ភូមិ០១ ​សង្កាត់​ទួល​ស្វាយព្រៃ០១ ​ខ​ណ្ឌ​ចំការមន​។​

    ប៉ូលិ​ស​និយាយថា ជន​ល្មើស០២​នាក់​ជិះ​ម៉ូតូ​C125​ ពណ៌​ខ្មៅ​សេរី២០១២ ​ស្លាកលេខ​​បន្ទាយមានជ័យ​0400 លេខ​តួ​ 8403152។ ​ជន​ល្មើស​មួយ​ឈ្មោះ​ នៅ​ ស៊ី​នួន ភេទ​ប្រុស ​អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ស្លដែក ឃុំ​ស្លដែក ស្រុក​លើ​ក​ដែក ខេ​ត្ក​ណ្តា​ល មុខរបរ​គ្មាន ជា​អ្នក​ចុះ​ធ្វើសកម្មភាព ​និង​ទី​ពី​ឈ្មោះ​ ជឿន ​ធា ភេទ​ប្រុស ​ជនជាតិខ្មែរ អាយុ២៨​ឆ្នាំ នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម មុខរបរ​គ្មាន​។​

    ចំណែក​ជនរងគ្រោះ ភា បូរ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ខ្មែរ ស្នាក់នៅ​ផ្ទះជួល ផ្លូវជាតិ​លេខ​៦ សង្កាត់​ព្រៃវែង ខណ្ឌ​ជ្រោយចង្វា មុខរបរ កម្មករ។​ ម៉ូតូ​ជនរងគ្រោះ​C125​ពណ៌​ព្រីង​ទុំ​ ស្លាក​លេខ​បាត់ដំបង​1K-7564​។ ​សម្ភារៈ​ដកហូត​កន្ទុយ​ត្រី​មួយ​ និង​ម៉ូតូ​ជន​ល្មើ​ស​ព្រម​ឃាត់ខ្លួន​ជន​ល្មើសក​សាង​សំនុំរឿង​ចាត់ការ​តាមច្បាប​៕

adverise with khmeread

មតិយោបល់