adverise with khmeread 33f3373e 14fa 4336 a109 50febd719fe4

ឃាត់​នារី​ម្នាក់​លួច​ទូរស័ព្ទ​ក្នុង​ផ្សារកណ្តាល​

    ភ្នំពេញ ៖ នារី​ម្នាក់​ត្រូវបាន​ប៉ូលិស​ប្រចាំ​ទី​រួម​ផ្សារកណ្តាល​បាន​ឃាត់ខ្លួន​នៅ​ចំណុច​កន្លែង​លក់​បន្លែ​ក្នុង​ទី​រួម​ផ្សារ​កណ្តាលផ្លូវ​លេខ​១៣ ភូមិ​៦ សង្កាត់​ផ្សារកណ្តាល​ទី​១ ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ២០១៦​ វេលា​ម៉ោង​៨​ព្រឹក​នេះ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ ប៊ុន ធឿន​សុ​លី​តា ភេទ​ស្រី​ អាយុ​២០​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​មិន​ប្រាកដ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល ពីបទលួច​ទូរស័ព្ទដៃ នៅ​ចំណុច​កន្លែង​លក់​បន្លែ​ក្នុង​ទី​រួម​ផ្សារ​កណ្តាលផ្លូវ​លេខ​១៣ ​ភូមិ​៦ ​សង្កាត់​ផ្សារកណ្តាល​ទី១ ​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​

    វត្ថុតាង​ចាប់យក​មាន​ទូរ​ស័ព្ទដៃ​ម៉ាក​អាយ​ហ្វូ​ន​សិច​ពណ៌​ទឹកមាស​ ស៊ីម​លេខ​០៨៩ ៥៦១៦១៧ បាន​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ​វៀង សុខលី ភេទ​ស្រី​ អាយុ​៣៩​ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ​មាន​ទីលំនៅ​ផ្ទះ​លេខ​៦ ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់