សមាជិកក្រុម JYJ និងជាតារាសម្តែងលោក Park Yoo Chun ត្រូវបានសារព័ត៌មានថតបានខណៈគាត់ធ្វើដំណើរទៅប៉ុស្តិ៍ប៉ូលិសក្នុងសង្កាត់ Samseong-dong កាលពីថ្ងៃទី ៣០ ខែមិថុនាដើម្បីសហការក្នុងការស៊ើបអង្កេតទាក់ទងនឹងការចោទប្រកាន់ដែលគាត់កំពុងប្រឈម។
បច្ចុប្បន្ន Yoochun កំពុងប្រឈមមុខនឹងការចោទប្រកាន់ករណីរំលោភពីនារីបួននាក់ជាមួយនារីទីប្រាំបានលាតត្រដាងថា នាងប៊ិះតែនឹងត្រូវបានរំលោភដោយតារាសម្តែងរូបនេះផងដែរ។
ចាប់តាំងពីរឿងរ៉ាវនេះបានកើតឡើង ក្រុមអ្នកគាំទ្រដ៏ធំរបស់ក្រុម JYJ ក្នុងប្រទេសកូរ៉េបានបង្ហាញការគាំទ្រដល់ Yoochun ស្របពេលបណ្តាញអ្នកគាំទ្រផ្សេងទៀតនៅក្រៅស្រុកក៏បានបង្ហាញការបន្តគាំទ្រដល់រូបគាត់ផងដែរ។
ស្របពេលនេះដែរ Yoochun បានជួលមេធាវីពីររូបសម្រាប់ករណីរបស់គាត់ដែលក្នុងចំណោមមេធាវីទាំងពីរមានលោក Im Sang Hyuk ដែលជាអ្នកចាត់ការពាក្យបណ្តឹងរបស់ក្រុម JYJ ប្រឆាំងនឹងផលិតកម្ម SM Entertainment បន្ទាប់ពីអ្នកទាំងបីបានចាកចេញពីក្រុម TVXQ។ បច្ចុប្បន្ន Yoochun កំពុងបំពេញកាតព្វកិច្ចយោធា៕
