adverise with khmeread 1

Alexis Sanchez បង្ហាញ​ពី​ស្នាមរបួស ធ្វើ​ប្រិយមិត្ត​កាំភ្លើង​ធំ​ព្រួយបារម្ភ​

​    ​ចាំ​មួយ​ភ្លែត ប្រហែលជា​អ្នក​ស្រងាកចិត្ត​ដែល​ហ៊ាន​បើកភ្នែក​ទាំង​គូ​របស់​អ្នកមើល​មក​ក្រៅ ពេលដែល​អ្នក​បានឃើញ​ជើង​របស់ Alexis Sanchez បន្ទាប់ពី​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​ទ្វីបអាមេរិក Copa America ។​

​    ​តារា​ឆ្នើម​របស់​ក្រុម​កាំភ្លើង​ធំ Arsenal រូបនេះ បាន​ជួប​សំណាង​ដ៏​អាក្រក់​មួយ​ក្នុងអំឡុង​ការប្រកួត​ដ៏​សំខាន់​របស់ខ្លួន​នៅឯ​ទឹកដី MetLife ក្នុង​បុរី​ញូវយ៉ក ដោយ​ការប៉ះទង្គិច​ជាមួយនឹង​កីឡា​របស់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន Gabriel Mercado ។​

​    ​ខ្សែប្រយុទ្ធ​ស្លាប​វ័យ ២៧​ឆ្នាំ​រូបនេះ​ក៏ត្រូវ​បាន​គេ​ប្តូរ​ចេញ​ភ្លាមៗ​ផងដែរ​បន្ទាប់ពី​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាង​ល្អ​របស់ខ្លួន​អស់​រយៈពេល ១០៤​នាទី នៃ​វគ្គ​ផ្តាច់ព្រ័ត្រ​មួយ​នេះ​។​

​    ​Sanchez បាន​បង្ហោះ​ថតរូប​ភាព​ដ៏​តានតឹង​របស់គាត់​នៅលើ​បណ្តាញ​សង្គម Twitter ប៉ុន្តែ​គាត់​ហាក់ដូចជា​សប្បាយចិត្ត​យ៉ាងខ្លាំង​ជាមួយនឹង​របួស​ដ៏​អាក្រក់​របស់ខ្លួន​ដែល​បាន​បន្សល់​ពី​ភាពជោគជ័យ​ជាច្រើន​។​

​    ​គាត់​បាន​និយាយថា "​ថ្ងៃទី​បួន​នៃ​វិស្សមកាល​របស់ខ្ញុំ សម្លឹង​មក​ខ្ញុំ​កំពុង​ស្ថិតនៅក្នុង​សណ្ឋាគារ​ដ៏​គួរឱ្យ​ធុញ ហាហា​... ប៉ុន្តែ​ខ្ញុំ​បាន​ប្រសើរ​ជាង​មុន​ហើយ​"៕

ប្រភព៖ The Sun

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់