adverise with khmeread 10

លេង​អត់​កើត​! Sterling បង្អួត​ទ្រព្យសម្បត្តិ​របស់ខ្លួន​ឌឺដង​ប្រិយមិត្ត​ក្រោយ​ការបាក់​មុខ​ដ៏​ធ្ងន់ធ្ងរ​របស់​អង់គ្លេស​

​    ​កីឡាករ​ដ៏​សែន​មុត​ស្រួច​របស់​តោ​កំណាច​អង់គ្លេស Raheem Sterling បាន​បង្អួត​ទ្រព្យសម្បត្តិ​ទ្រង់ទ្រាយ​សេដ្ឋី​របស់គាត់​ក្នុង​វីដេអូ​មួយ​ដែល​បាន​បង្ហោះ​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ការ​វេច​បង្វិច​ត្រឡប់មក​ស្រុកកំណើត​ដ៏​សែន​អាម៉ាស់​ក្រោយ​ជ្រុះ​ចេញពី​ពានរង្វាន់​ទ្វីបអឺរ៉ុប Euro 2016 ដោយ​ស្នាដៃ​អ៊ី​ស្លង់​។​

​    ​ខ្សែប្រយុទ្ធ​ស្លាប​តម្លៃ ៤៩​លាន​ផោន (​ជិត​៦៥​លាន​ដុល្លារ​) របស់​ក្រុម​មេឃ​ខៀវ Manchester City រូបនេះ បាន​សើច​ក្អាកក្អាយ​ខណៈដែល​គាត់​បាន​ផ្តិត​យក​វីដេអូ​ជាមួយនឹង​គូកន​របស់ខ្លួន​ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​វិមាន​ដ៏​ស្កឹមស្កៃ​របស់គាត់ រួមមាន​នឹង​ការ​បង្អួត​ពី​ចាន​ទឹក​ក្នុង​បន្ទប់ទឹក​ដាំ​ត្បូង​ចរណៃ​ជាដើម​។​

​    ​តារា​ឆ្នើម​វ័យក្មេង​ពោរពេញ​ទៅដោយ​ទេពកោសល្យ​វ័យ ២១​ឆ្នាំ​ដែល​ធ្វើឱ្យ​អ្នកគាំទ្រ​ខឹងសម្បារ​យ៉ាង​សម្បើម​ជាមួយនឹង​ទម្រង់​លេង​ដ៏​អន់​របស់គាត់​នៅក្នុង​ប្រទេស​បារាំង​រូបនេះ បានធ្វើ​ដំណើរ​មកដល់​អាកាសយានដ្ឋាន Luton នៅ​អំឡុង​ម៉ោង ៦​ល្ងាច​ប្រទេស​អង់គ្លេស កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ បន្ទាប់ពី​ការជូន​ដំណើរ​យ៉ាង​ប្រពៃ​របស់​អ៊ឺ​ស្លង់​នៅក្នុង​ជុំ​ទី​ពីរ​នៃ Euro 2016 ៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់