adverise with khmeread 1

Rui En គេច​ផុតពី​ជាប់ពន្ធនាគារ​បន្ទាប់ពី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ខែមេសា​

​    ​តារា​សម្តែង​សឹង្ហ​បុរី​នាង Rui En ត្រូវបាន​ផាកពិន័យ ៥២០ ដុល្លារ​បន្ទាប់ពី​សារភាព​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នូវ​ករណី​បើកបរ​មិន​យកចិត្តទុកដាក់ ហើយ​ឥឡូវ​នាង​បាន​រួច​ផុតពី​ការដកហូត​សិទ្ធិ​បើកបរ​ហើយ​។​

​    ​តារា​វ័យ ៣៥ ឆ្នាំ​រូបនេះ​ត្រូវបាន​ចោទប្រកាន់​មួយ​ករណី​ពីបទ​បើកបរ​ដោយ​គ្មាន​ការយកចិត្តទុកដាក់ និង​បាន​បុក​ម៉ូតូ​នៅ​ចត​ស្ងៀម​កាលពី​ថ្ងៃទី ១២ ខែមេសា​។​

​    ​ដោយសារ​រឿងនេះ រដ្ឋអាជ្ញា​បាន​ពិន័យ​នាង​ពី ៤៤៦ ទៅ ៥៩៤ ដុល្លារ​និង​បាន​ដកហូត​សិទ្ធិ​បើកបរ​រយៈពេល​បី​ទៅ​បួន​ខែ​។​

​    ​Rui En មិនអាច​គ្រប់គ្រង​រថ​យន្ត BMW របស់​នាង​បាន​នៅពេល​នាង​បើក​ទៅ​ចំណត​នៅក្បែរ Block 331 Clementi Avenue 2​។ ឡាន​បាន​រេ​ចង្កូត​និង​បាន​បុក​ម៉ូតូ​មួយ​ចត​នៅ​ចំណត​។​

​    ​ដោយសារ​ការបើកបរ​ខ្វះ​ការយកចិត្តទុកដាក់​នេះ Rui En គួរតែ​ត្រូវ​ជាប់ពន្ធនាគារ​ចាប់ពី​ប្រាំ​មួយខែ​ឡើង​និង​/​ឬ​ពិន័យ​ជា​ប្រាក់​រហូតដល់ ៧៤៣ ដុល្លារ​៕

ប្រភព៖ channelnewsasia

adverise with khmeread

មតិយោបល់