adverise with khmeread Taiwan destroyer

ព្រឹក​មិញ​តៃវ៉ាន់​ច្រឡំ​បាញ់​មី​ស៊ី​ល​ពិឃាត​តម្រង់​ទៅ​ចិន​

    ​ទីក្រុង​តៃប៉ិ - កងទ័ពជើងទឹក​បាន​និយាយថា "​នាវាចម្បាំង​របស់​តៃវ៉ាន់​មួយ​ច្រឡំ​បាញ់​មី​ស៊ី​ល​ពិឃាត​យន្តហោះ​លឿន​ជាង​សំឡេង​សំដៅទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​នេះ​" ខណៈដែល​ទំនាក់ទំនង​រវាង​គូប្រជែង​ដ៏​ជូរចត់​នេះ​កាន់តែ​យ៉ាប់យ៉ឺន​។​

​    ​មី​ស៊ី​ល Hsiung-Feng III ដែល​អាច​បាញ់​បាន ៣០០ គីឡូម៉ែត្រ​បាន​ហោះហើរ​ធ្លាក់​ក្នុង​ចម្ងាយ ៧៥ គីឡូម៉ែត្រ​នៅក្នុង​តំបន់ Penghu ជា​ប្រជុំ​កោះ​មួយ​គ្រប់គ្រង​ដោយ​តៃវ៉ាន់​នៅក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​។​

​    ​កងទ័ពជើងទឹក​និយាយថា​គេ​មិនទាន់​ច្បាស់​នៅឡើយ​ថា​តើ​មី​ស៊ី​ល​នោះ​បាញ់​ដោយ​របៀប​ណា​ទេ ប៉ុន្ដែ​វា​អាច​នឹង​កំហុស​មនុស្ស​ច្រើនជាង​។​

​    ​មី​ស៊ី​ល​បាន​បាញ់ អំឡុងពេល​សមយុទ្ធ​នៅ​ម៉ោង ៨:១០ នាទី​ព្រឹក (​ស្រុក​ខ្មែរ​ម៉ោង ៧:១០ នាទី​ព្រឹក​) ពី​នាវាចម្បាំង​ទម្ងន់ ៥០០ តោន​ចេញពី​មូលដ្ឋាន​នៅ​ភាគខាងត្បូង​ទីក្រុង Tsoying ៕

ប្រភព៖បាងកកប៉ុស្ដិ៍

adverise with khmeread

មតិយោបល់