adverise with khmeread 103495583 rtr4yyad.530x298

អាមេរិក​ព្រមាន​ម្ចាស់​រថយន្ត Honda ឱ្យ​ឈប់​ជិះឡាន​ខ្លួន បើ​មិន​ចង់​គ្រោះថ្នាក់​ដោយសារ​ផ្ទុះ​ពោង​សុវត្ថិភាព​

    ​និយ័ត​ករ​សុវត្ថិភាព​រថយន្ត​រប​ស់​សហរដ្ឋអាមេរិក​បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ពោង​សុវត្ថិភាព​របស់​ក្រុមហ៊ុន Takata នៅលើ​រថយន្ត​ជាង ៣០ ម៉ឺន​គ្រឿង​របស់​ក្រុមហ៊ុន Honda អាច​ផ្ទុះឡើង​បង្ក​គ្រោះថ្នាក់ និង​ជម្រុញ​ឱ្យ​ម្ចាស់​រថយន្ត​ឈប់​បើកបរ​រថយន្ត​មិនមាន​សុវត្ថិភាព​ទាំងអស់​រហូតដល់​មានការ​ដោះស្រាយ​បញ្ហា​នេះ​រួចរាល់​។​

​    ​ទីភ្នាក់ងារ NHTSA បានធ្វើការ​តេស្ដ​ទិន្នន័យ​ខ្លះ​ដោយ​បង្ហាញថា រថយន្ត​ម៉ាក Honda និង Acura ផលិត​ឆ្នាំ ២០០១-២០០៣ អាច​នឹងមាន​ឱកាស​ប​ង្ក​គ្រោះថ្នាក់ ៥០ ភាគរយ​ដោយសារ​ការផ្ទុះ​ពោង​សុវត្ថិភាព​។ ពោង​សុវត្ថិភាព​របស់​ក្រុមហ៊ុន Takata បាន​ជាក់​ទាក់ទង​នឹង​ករណី​ស្លាប់ ១៤ នាក់ ជុំវិញ​ពិភពលោក ដែល​ក្នុងនោះ ១៣ នាក់​ជិះ​រថយន្ត​របស់​ក្រុមហ៊ុន Honda Motor Co​។​

​    ​រដ្ឋមន្ត្រីក្រសួង​ដឹកជញ្ជូន​អាមេរិក​លោក Anthony Foxx បាន​និយាយថា "​ជាមួយនឹង​ឱកាស​គ្រោះថ្នាក់ ៥០ ភាគរយ​ដោយសារ​ផ្ទុះ​ពោង​សុវត្ថិភាព​នេះ រថយន្ត​ទាំងនេះ​គឺ​មិន​សុវត្ថិភាព​ឡើយ និង​ត្រូវ​ការយកទៅ​ជួសជុល​ជាបន្ទាន់​"​។ 

​    ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ក្រុមហ៊ុន Honda បាន​និយាយថា ពួកគេ​ឯកភាព​ជាមួយនឹង​ការវិភាគ​នៃ​ការសាកល្បង​នេះ និង​រថយន្ត​ប្រមាណ ៣១ ម៉ឺន​គ្រឿង គួរតែ​បើក​សំដៅទៅ​ក្រុមហ៊ុន Takata ដើម្បី​ប្ដូរ​វា​ចេញ​៕

 

adverise with khmeread
ប្រភព៖ CNBC

អ្នកនឹងចូលចិត្ត

មតិយោបល់