adverise with khmeread 1

​ឥឡូវ​មនុស្ស​កាន់តែ​ស្រួល​ជាមួយ​មនុស្ស​យន្ត​អ្នកបម្រើ ចេះ​ប្រមូល​សំរាម​បោះចោល និង​ជួយ​ហុច​របស់របរ​ដល់​មនុ​ស្ស​

​    ​SpotMini គឺជា​មនុស្ស​យន្ត​តូច​ជំនាន់​ថ្មី​បន្ទាប់ពី​មនុស្ស​យន្ត Spot​។ វា​មាន​ទម្ងន់ ២៥ គីឡូក្រាម (២៨ គីឡូក្រាម​ប្រសិនបើ​បញ្ចូល​ទាំង​ដៃ​)​។​

​    SpotMini ជា​មនុស្ស​យន្ត​ដើរ​ដោយ​ថាមពលអគ្គីសនី​ទាំងស្រុង និង​អាច​ប្រើការ​បាន ៩០ នាទី​ពេល​សាក​ភ្លើង​ពេញ​។ SpotMini គឺជា​មនុស្ស​យន្ត​ដែលមាន​សំឡេង​ស្ងាត់​បំផុត​ដែល​ក្រុមហ៊ុន​អាមេរិក Boston Dynamics មិន​ធ្លាប់​ផលិតឡើង​ពីមុន​។

​    ​វា​មាន​ឧបករណ៍​ចាប់យក​សញ្ញា​ផ្សេងគ្នា ដោយ​រួមបញ្ចូល​ទាំង​កាមេរ៉ា ដៃជើង​ដ៏​រឹងមាំ​ប្រភេទ IMU និង មាន​កាមេរ៉ា​បង្កប់​ពេញដៃ​ជើង​របស់​វា​ដើម្បី​ចាប់យក​របស់របរ​ផ្សេងៗ​ប្រកបដោយ​ភាព​សុ​ក្រិត​។ ឧបករណ៍​ចាប់យក​សញ្ញា​ទាំងនេះ​ជួយ​ពួកវា​បញ្ជា​ទិស និង​ធ្វើ​បំលាស់​ទី​គ្រប់​ទីកន្លែង​រួមទាំង​ការឡើង​ចុះ​កាន់​ជណ្តើរ និង​ការ​ហុច​របស់​របស់​ផ្សេងៗ​ដូចជា​កំប៉ុង​ទឹកក្រូច​ដល់​មនុស្ស​។​

​    ​SpotMini បំពេញភារកិច្ច​មួយចំនួន​ដោយ​ខ្លួនឯង ប៉ុន្តែ​តែង​ត្រូវការ​មនុស្ស​សម្រាប់​ភារកិច្ច​លំបាកៗ​៕

 

adverise with khmeread
ប្រភព៖ Boston Dynamics

អ្នកនឹងចូលចិត្ត

មតិយោបល់