adverise with khmeread Failures

អ្នក​គួរ​អាន​សម្រង់​ពាក្យ​អំពី​បរាជ័យ​ទាំងនេះ​យ៉ាងហោច​ឲ្យ​បាន​ម្តង​ដើម្បី​ជម្រុញ​ទឹកចិត្ត​ខ្លួនឯង​ឡើងវិញ​

"​មានរឿង​តែមួយគត់​ប៉ុណ្ណោះ​ដែល​ធ្វើ​ឲ្យ​ក្តី​សុបិន​មិនអាច​កើតឡើង​បាន នោះ​គឺ​ការភ័យខ្លាច​បរាជ័យ​។​" – Paulo Coelho

"​អ្វីៗ​ដែល​អ្នក​ចង់បាន​គឺ​នៅ​ផ្នែក​ម្ខាង​ទៀត​នៃ​សេចក្តី​ភ័យខ្លាច​។​" – Jack Canfield

"​បរាជ័យ​មិន​ធ្វើ​ឲ្យ​ស្លាប់​ទេ ប៉ុន្តែ​បរាជ័យ​ក្នុងការ​ផ្លាស់ប្តូរ​ទើប​ធ្វើ​ឲ្យ​ស្លាប់​។​" – John Wooden

"​បរាជ័យ​គួរតែ​ជា​គ្រូ​របស់​យើង មិនមែនជា​អ្នក​កប់​សព​របស់​យើង​នោះទេ​។ បរាជ័យ​គឺជា​ការពន្យារពេល​ឆ្ពោះទៅរក​ភាពជោគជ័យ មិនមែន​ជាការ​ចាញ់​ច្រាប​នោះទេ​។ បរាជ័យ​គឺជា​រឿង​មួយ ដែល​យើង​អាច​ចៀសបាន​ទាល់តែ​យើង​មិន​និយាយ​អ្វី​សោះ និង​មិន​ធ្វើ​អ្វី​ទាំងអស់​។​" – Denis Waitley

"​គ្មានទេ​ពាក្យ​ថា​បរាជ័យ នៅពេលដែល​លែងមាន​ពាក្យ​ថា​ព្យាយាម​។​" – Chris Bradford

"​ខ្ញុំ​មិនបាន​បរាជ័យ​ទេ​។ ខ្ញុំ​គ្រាន់តែ​បាន​រកឃើញ ១០.០០០ វិធី ដែល​ប្រើការ​មិនកើត​ប៉ុណ្ណោះ​។​"  – Thomas A. Edison

"​ភាពជោគជ័យ​មិនមែន​ជាការ​ទៅដល់​កោះ​ត្រើយ​នោះទេ ហើយ​បរាជ័យ​ក៏​មិន​ស្លាប់​នោះដែរ​។ ការ​មាន​សេចក្តីក្លាហាន​ក្នុង​ការបន្ត​ទៅមុខទៀត​ទើប​សំខាន់​។​" – Winston Churchill

"​ភាពជោគជ័យ​គឺជា​ការជួប​ប្រទះ​ភាពបរាជ័យ​ពីមួយ​ទៅមួយ​ដោយ​មិនមាន​ការបាក់​ទឹកចិត្ត​។​" – Winston Churchill

"​កំហុស​ពិតប្រាកដ​តែមួយគត់​គឺ​ការដែល​មនុស្ស​មិនបាន​រៀន​អ្វី​សោះ​។​" – Henry Ford

"​អ្នកឈ្នះ​មិនចេះ​ខ្លាច​ចាញ់​ទេ​។ ប៉ុន្តែ​អ្នកចាញ់​រឹតតែ​ខ្លាច​ចាញ់​។ បរាជ័យ​គឺជា​ផ្នែក​មួយ​នៃ​ដំណើរការ​ឆ្ពោះទៅរក​ភាពជោគជ័យ​។ មនុស្ស​ដែល​គេច​ពី​បរាជ័យ​ក៏​គេច​ពី​ភាពជោគជ័យ​ដែរ​។​" – Robert T. Kiyosaki

"​ដួល​ច្រើនដង​មិន​សំខាន់​។ សំខាន់​ដួល​ហើយ​ចេះ​ងើប​ឡើងវិញ​។​" – Zig Ziglar

"​ពេល​យើង​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​បរាជ័យ យើង​ក៏​អនុញ្ញាត​ឲ្យ​ខ្លួន​យើង​ជោគជ័យ​ដំណាលគ្នា​ផងដែរ​។​" – Eloise Ristad

"​តើ​អ្វី​ទៅជា​ហេតុផល​ឲ្យ​អ្នក​នៅមាន​ជីវិតរ​ស់បាន​នោះ ប្រសិនបើ​អ្នក​មិនបាន​សាកល្បង​ធ្វើ​អ្វីមួយ​គួរ​ឲ្យ​កត់សម្គាល់​សូម្បី​តែម្តង​ផង​នោះ​។​" – John Green

"​បរាជ័យ​គឺជា​រឿង​សំខាន់​ណាស់​។ យើង​និយាយ​អំពី​ភាពជោគជ័យ​គ្រប់ពេល​។ វា​ជា​សមត្ថភាព​ក្នុងការ​តស៊ូ​នឹង​បរាជ័យ ឬ​ប្រើប្រាស់​បរាជ័យ ដែល​តែង​នាំទៅរក​ភាពជោគជ័យ​ដ៏​ធំធេង​។ ខ្ញុំ​បាន​ជួប​មនុស្ស​ជាច្រើន​ដែល​មិន​ចង់​សាកល្បង​ដោយសារ​ខ្លាច​បរាជ័យ​។​" – J.K. Rowling៕

adverise with khmeread

មតិយោបល់