adverise with khmeread 91e04a86 280b 4ba1 831c b2f14a5faf63

ឃាត់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​លួច ​និង​ដកហូត​កាំភ្លើង​អាកា​មួយ​ដើម​

    រតនគិរី ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ក្រុង​បាន​លុង​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង០១ ​និង​៣០នាទី​រសៀល​ថ្ងៃទី០១ កក្កដា ឆ្នាំ២០១៦​នេះ នៅ​ចំណុច​ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី តាម​ដីកា​តុលាការ​ពីបទ​លួច ព្រមទាំង​ដកហូត​កាំភ្លើង​អាកា​មួយ​ដើម​។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ជំនាញ​កណ្ដាល​ព្រហ្មទណ្ឌ សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុង​បាន​លុង និងកម្លាំង​ប៉ូលិស​ប៉ុស្តិ៍រដ្ឋបាល​ឡា​បាន​សៀក ចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​របស់​តុលាការខេត្តរតនគិរី  លើ​ឈ្មោះ ទិ​ត្យ វ៉ាន់​អែល ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ​អ៊ិ​ស្លាម មាន​ទីលំនៅ ភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ មិន​ពិតប្រាកដ ជាប់​ពាក់​ព័​ន្ឋ ពីបទលួចប្រព្រឹត្ត នៅ​ភូមិថ្មី សង្កាត់ឡា​បាន​សៀក ក្រុង បាន​លុង​កាលពី​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ២០១៥​។​

    ក្នុងពេល​ចាប់ខ្លួន​ប៉ូលិស​ដកហូត​បាន អាវុធ​AK​ស្វាយ​បត់ ០១ ដើម បង់​មួយ គ្រាប់ ០៧ គ្រាប់ ម៉ូតូ ០១ គ្រឿង ប្រដាប់​កាច់​សោក​ម៉ូតូ​មួយ។ បច្ចុប្បន្ន​ប៉ូលិស​បាន​បំពេញបែបបទ​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់