adverise with khmeread 0fe1e074 72d7 4136 9d20 bcfea3e02dee

ជីក​ចាក់គ្រឹះ​សង់កា​ស៊ីណូ​ប្រទះឃើញ​គ្រាប់​៦០​ និង​៨០​មី​ល្លិ​ម៉ែត្រ ចំនួន​៣៨​គ្រាប់​

    ព្រះសីហនុ ៖ កម្មករសំណង់​នៅ ការដ្ឋាន​ជីក​គ្រឹះ​ដើម្បី​សាងសង់​កា​ស៊ីណូ និង​សណ្ឋាគារ​យីហោ ជី​ង ផី បាន​ប្រទះ ឃើញ​គ្រាប់​ប្រភេទ​៦០ ​និង​៨០​មី​ល្លី​ម៉ែត្រ ជា​បន្តបន្ទាប់​សរុប​ប្រមាណ​៤៨​គ្រាប់។​

    កម្មករសំណង់​ម្នាក់ ​ដែល​ធ្វើការ​នៅក្នុង​ការដ្ឋាន​ជីក​គ្រឹះ​សាង​សង់កា​ស៊ីណូ និង​សណ្ឋាគារ​នេះ​បានឱ្យដឹងថា កាលពី វេលា​ម៉ោង​៣ ​និង​៤០​នាទី​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ គាត់​បាន​ប្រទះឃើញ គ្រាប់​ចំនួន​៦​គ្រាប់​នៅពេលដែល​ក្រុមកម្មករ​ជីករណ្តៅ​ដើម្បី​បុកគ្រឹះ​សាងសង់ សណ្ឋាគារ​ និង​កា​ស៊ី​ណូ។​

    គ្រាប់​ដែល​ប្រទះ ឃើញ​នេះ​រូបគាត់​ពុំ​ដឹងថា ជា​ប្រភេទ​គ្រាប់ អ្វី​នោះទេ តែបើ​តាម​អ្នក​ស្គាល់​និយាយថា គ្រាប់​ដែល​កម្មករ​ប្រទះឃើញ​នេះ​ជា​ប្រភេទ គ្រាប់​៦០ ​និង​៨០​មី​ល្លី​ម៉ែត្រ​សង្ស័យ​ប​ន្យ​ល់ ទុក​តាំងពី​សម័យ លន់ នល់ មកម្ល៉េះ។​

    កម្មករសំណង់​ម្នាក់ទៀត​បានឱ្យដឹងថា កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​កម្មករ ក៏បាន​ប្រទះឃើញ​គ្រាប់​ប្រភេទ​ដូចគ្នានេះ ចំនួន​៣២​គ្រាប់​នៅពេលដែល​កម្មករ​នាំគ្នា​ជីករណ្តៅ​ដើម្បី​បុកគ្រឹះ។​

    ការដ្ឋាន​សាងសង់​កា​ស៊ី​ណូ ​និង​សណ្ឋាគារ​យីហោ ​ជី​ង ផី នេះ​ស្ថិត នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ។ គ្រាប់​ដែល​បាន​ប្រទះឃើញ​ទាំងពេលមុន ​និង​ក្រោយ​សមត្ថកិច្ច​បាន រក្សាទុក​យ៉ាង​ហ្មត់ចត់​ដើម្បី​ទុក​ប្រគល់ឱ្យ​មន្ត្រី​ស៊ីម៉ាក់​យកទៅ​រក្សាទុក​ដើម្បី​ជា​សុវត្ថិភាព។​

    បើតាម​ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះសីហនុ បាន​ឱ្យ​ដឹង​ដែរ​ថា នេះ​មិនមែនជា​លើក​ទី​១ ទេ​ដែល​ការ​ជីករណ្តៅ​បុកគ្រឹះ​ធ្វើ​ផ្ទះ សណ្ឋាគារ ឬ​កា​ស៊ី​ណូ​បាន​ប្រទះឃើញ​គ្រាប់​យុទ្ធ​ភ័​ណ្ឌ មិនទាន់​ផ្ទុះ ហើយ​បានប្រគល់​ឱ្យមន្ត្រី​ស៊ី ម៉ាក់​ជា​បន្តបន្ទាប់។​

    គួរ​បញ្ជាក់ថា នៅ​ខេត្ត​ព្រះសីហនុ​កាល ពី​សម័យ​សង្គ្រាម​តំបន់​មួយចំនួន​ត្រូវបាន កម្លាំងយោធា​ឈរជើង និង​បន្សល់ទុក​នៅ ឃ្លាំង​គ្រាប់​មួយចំនួន​រាប់ទាំង​គ្រាប់​ដែល បាន​បាញ់​តតាំង ហើយ​មិន​ផ្ទុះ​កប់​នៅក្នុងដី។ ការ​សេសសល់​គ្រាប់​មិនទាន់ ផ្ទុះ​នេះ​ប្រជាពលរដ្ឋ​ពិសេស​ក្រុម កម្មករសំណង់​ក៏មាន​ក្តីបារម្ភ​ផងដែរ​ដល់ អាយុជីវិត​ពេលដែល​ជីករណ្តៅ​ផ្សេងៗ ដែល​នាំឱ្យ​ប៉ះ​ផ្ទុះ​បន្ត​គ្រោះថ្នាក់។ ដូច្នេះ ពួកគាត់​ទទូច​ស្នើឱ្យ​មន្ត្រី​ជំនាញ​ស៊ីម៉ាក់ បង្កើន​និង​ចុះ​ត្រួតពិនិត្យ​នៅ​តំបន់​មួយចំនួន ដែល​មិនទាន់​បើក​ការដ្ឋាន​ដើម្បី​បញ្ចៀសការគ្រោះថ្នាក់៕

adverise with khmeread

មតិយោបល់