adverise with khmeread 52fcff5616131 chelsea

Atletico Madrid ចង់បាន Diego Costa មកវិញ​

​    ​ក្លឹប Atletico Madrid បានធ្វើ​ការចរចា​ជុំវិញ​តម្លៃ​៣៥​លាន​ផោន​ជាមួយ Chelsea ដើម្បី​ផ្ទេរ​ខ្សែប្រយុទ្ធ Diego Costa មកវិញ​។ ក្លឹប​អេ​ស្ប៉ា​ញ​មួយ​នេះ​អន្ទះសា​ចង់​ទិញ​អតីត​ខ្សែប្រយុទ្ធ​របស់ខ្លួន​ត្រឡប់មកវិញ បន្ទាប់​កីឡាករ​រូបនេះ​បាន​ផ្ទេរ​ក្លឹប Chelsea កាលពី​ឆ្នាំ​២០១៤​។

​    ​Costa វ័យ​២៧​ឆ្នាំ បាន​និយាយថា ខ្លួន​ចង់​ត្រឡប់​ទៅ​ក្លឹប Atletico វិញ ហើយ​ពួកគេ​ក៏​ចង់ឃើញ​រឿងនេះ​កើតឡើង​ក្នុងពេល​ឆាប់ៗ​នេះដែរ​។

​    ​គ្រូបង្វឹក​របស់ Atletico លោក Diego Simeone និយាយថា​លោក​ចង់បាន Costa ចំណែក Chelsea ក៏បាន​ត្រៀម​ដើម្បី​លក់​កីឡាករ​រូបនេះ​រួចហើយ បន្ទាប់ពី​ខ្លួន​ជិត​នឹង​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​ខ្សែប្រយុទ្ធ Michy Batshuayi វ័យ​២២​ឆ្នាំ​របស់​ក្លឹប​ម៉ា​កសី​។​

​    ​Costa រកបាន​៣៦​គ្រាប់ នៅ​ក្នុងការ​បង្ហាញមុខ​៧៨​លើក អំឡុងពេល​លេង​នៅ Chelsea ក្នុង​រយះពេល​២​ឆ្នាំ​៕

ប្រភព៖ Mirror

adverise with khmeread

មតិយោបល់