Vicente del bosque

គ្រូបង្វឹក​ក្រុម​អេ​ស្ប៉ា​ញ លាលែង​ពី​តំណែង​បន្ទាប់ពី​ធ្លាក់​ពី Euro 2016

​    ​បន្ទាប់ពី​ខក​ចិត្តជា​បន្តបន្ទាប់​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ធំៗ គ្រូបង្វឹក​របស់​ក្រុម​អេ​ស្ប៉ា​ញ​លោក Vicente Del Bosque នឹង​លាលែង​ពី​តំណែង​។​

​    ​គ្រូបង្វឹក​វ័យ​៦៥​ឆ្នាំ​របស់​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បាន​ចូល​ដឹកនាំ​បន្ត​ពី​លោក Luis Aragones កាលពី​ឆ្នាំ​២០០៨ បន្ទាប់ពី​ក្រុម​អេ​ស្ប៉ា​ញ​បាន​គ្រង​តំណែង​ជើងឯក​អឺរ៉ុប ជា​លើកដំបូង ហើយ​ពួកគេ​ក៏​លើក​ពាន​ជើងឯក​វើ​ល​ខាប់​លើកដំបូង​ផងដែរ​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​កាលពី​ឆ្នាំ​២០១០​។​

​    ​លោក Vicente បាន​និយាយថា “​ខ្ញុំ​គ្មាន​បំណង​បន្តការងារ​ជា​គ្រូបង្វឹក​ទៀត​ទេ​”​។ លោក​បាន​បន្ថែមថា “​មិន​ថា Euros មាន​លទ្ធផល​យ៉ាងណា​នោះទេ ខ្ញុំ​គ្មាន​ការសង្ស័យ​អំពី​អនាគត​របស់ខ្ញុំ​នោះទេ​”​។

​    ​លោក Joaquin Caparros គ្រូបង្វឹក​វ័យ​៦០​ឆ្នាំ​គឺជា​បេក្ខភាព​នាំមុខគេ ក្នុងការ​ចូលមក​ដឹកនាំ​បន្ត បើទោះបីជា​លោក​មាន​ស្ថិតិ​ដឹកនាំ​ឡើង​ចុះៗ​នៅពេល​ថ្មីៗ​នេះ​ក៏ដោយ​។ អតីត​គ្រូបង្វឹក​ក្លឹប Rayo Vallecano លោក Paco Jemez ដែល​ទើបនឹង​ចូល​ដឹកនាំ​ក្លឹប Granada ក៏ដោយ​ក៏​ស្ថិតក្នុង​បញ្ជី​សម្រាំង​ផងដែរ​៕

ប្រភព៖ Mirror

មតិយោបល់