adverise with khmeread 02f8f35e 7485 448a 9fbc d6037ce72292

យុវជន​ម្នាក់​ត្រូវបាន​ក្មេងស្ទាវ​២​នាក់ វាយ​បណ្តាលឱ្យ​របួសធ្ងន់​

    កំពត ៖ យុវជន​ម្នាក់ ត្រូវ​ក្មេងស្ទាវ​២​នាក់​លប​វាយ បណ្តាល​ឱ្យ​រងរបួស​ធ្ងន់ នៅ​យប់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ចំណុច​មុខ​ហាង​ខារ៉ាអូខេ​ ខូ​ល ស្ថិត​ក្នុងភូមិ​សុវណ្ណ​សាគរ សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ខេត្ត​កំ​ពត។​

    ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ​ ហួត គឹម​ឆាយ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ន​មក​ជួល​បន្ទប់​ស្នាក់នៅ ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​។​

    ប៉ូលិស​បន្ដថា ដំបូង​គេ​ឃើញ​ជនសង្ស័យ​២​នាក់ អាយុ​ប្រហែល​២០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក​ស្មាស ពណ៌​ខ្មៅ​មួយគ្រឿង បានមក​វាយ​ជនរងគ្រោះ​ទាំង​កម្រោល បណ្ដាល​ឱ្យ​ជនរងគ្រោះ រងរបួស​បែក​ចិញ្ចើម​ខាងស្តាំ និង​ហើម​ក្បាល​ពី​ខាងក្រោយ​ធ្ងន់ធ្ងរ លុះ​ធ្វើ​សកម្មភាព​ហើយ​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួនបាត់​។​

    កណី​នេះ​សមត្ថកិច្ច​បានដាក់​ការសង្ស័យថា អំពើ​ហឹ​ង្សា​នេះ កើតឡើង​ដោយសារតែ​រឿង​គំនុំ​។ ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត។ ចំណែក​សមត្ថកិច្ច​កំពុងតែ​ស្រាវជ្រាវ ដើម្បី​វែកមុខ​ជនសង្ស័យ​យកមក​ផ្ដន្ទាទោស​តាមច្បាប់​៕

adverise with khmeread

មតិយោបល់