adverise with khmeread Safe image 3 1

ប្រសិនបើ​អ្នក​ឬ​កូន​អ្នក​ពាក់​ស្បែកជើង​ជ័រ​បែបនេះ ប្រាប់​ឱ្យ​ដោះ​វា​ចេញទៅ​!

    ​មនុស្ស​ជាច្រើន​ចូលចិត្ត​ស្បែកជើង​បែបនេះ​ណាស់ ហើយ​ពួកវា​ថែមទាំង​មាន​ពណ៌​ឆើតឆាយ និង​មាន​តម្លៃថោក​សមរម្យ​ទៀតផង​។​

​    ​តែ​ស្បែកជើង​ដែល​ធ្វើ​ចេញពី​ជ័រកៅស៊ូ​មាន​កែង​លយ​ឡើងលើ​បន្តិច​នេះ​មិនបាន​ផ្ដល់នូវ​គុណភាព​ពេញលេញ​ដល់​មនុស្ស​ទេ ជាពិសេស​កូនក្មេង​។​

​    ​វេជ្ជបណ្ឌិត Megan Leahy នៅ​វិទ្យាស្ថាន Illinois Bone and Joint Institute នៅ​ទីក្រុង​ស៊ីកា​ហ្គោ​សហរដ្ឋអាមេរិក​បកស្រាយ​ថា "​ស្បែកជើង​នេះ​មិនល្អ​សម្រាប់​លោកអ្នក​ប្រើប្រាស់​រា​ល់​ថ្ងៃ​ទេ​"​។​

​    ​លោកស្រី​វេជ្ជបណ្ឌិត​បាន​បន្ថែមថា មូលហេតុ​ដែល​អ្នក​មិនគួរ​ពាក់​វា ព្រោះ​ស្បែកជើង​ទាំងនេះ​មិនមាន​សុវត្ថិភាព​គ្រប់គ្រាន់​សម្រាប់​កែងជើង​របស់​មនុស្ស​ទេ​។​

​    ​នៅពេល​កែងជើង​មនុស្ស​ទើស​នឹង​កែង​ជ័រ​ដែល​លយ​រាល់ថ្ងៃ ម្រាមជើង​ច្បាស់​ជា​ត្រូវ​ក្តោប​រួមគ្នា ជាហេតុ​នាំឱ្យ​រលាក មាន​បញ្ហា​ក្រចក ក្រិន និង កាន់តែ​អាក្រក់​នោះ​គឺ​ខូច​ម្រាមជើង​តែម្តង​។​

​    ​ហើយ​ដូចគ្នានេះដែរ ផ្នែក​ខាងលើ​នៃ​ជើង​ក៏​ទទួលរង​បញ្ហា​រលាក និង​ក្រិន​ស្បែក​ដែរ​។ លោកអ្នក​នៅតែ​អាច​ប្រើ​បាន តែបើ​ខូច​សម្រស់ និង​សុខភាព​ជើង​កុំ​បន្ទោស​នរណា​ទាំងអស់​៕ 

adverise with khmeread
ប្រភព៖ metdaan

អ្នកនឹងចូលចិត្ត

មតិយោបល់