adverise with khmeread 1

ជា​យាន UFO មែនឬ​លេងៗ​?

    ​ថត​ដោយ​ឆ្មាំសន្តិសុខ​នៅក្នុង​ទីក្រុង Fairbanks រដ្ឋ​អា​ឡា​ស្កា​សហរដ្ឋអាមេរិក វីដេអូ​រយៈពេល​បួន​នាទី​បង្ហាញ​ពី​ពន្លឺ​ដ៏​ភ្លឺ​ហោះ​ចុះឡើង​នៅលើ​មេឃ​ដ៏​ស្រឡះ​។​

​    ​វត្ថុ​ហោះ​ចម្លែក​ទាំងនេះ​បាន​បញ្ចេញ​ពន្លឺ​ភ្លឹ​ត​ភ្លែត​ដ៏​ភ្លឺ​របស់​វា​មុននឹង​ប្រែ​ទៅជា​ពណ៌​ទឹកក្រូច​។ រំពេច​នោះ​របស់​ស្រដៀង UFO ទាំងនេះ​បាន​បែកខ្នែង​ចេញពី​គ្នា មុននឹង​គេ​ឃើញ​វា​ចេញ​ជា​រឿង​ត្រីកោណ​។ នេះ​បើតាម​វេ​ប​សាយ Dailystar ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ​។ 

​    ​ជារឿយៗ គេ​តែងតែ​ឃើញ​សញ្ញាណ​នៃ​វត្ថុ​ចេះ​ហោះ​នៅ​តំបន់​មិនសូវមាន​មនុស្ស​រស់នៅ​ដូចជា​រដ្ឋ​អា​ឡា​ស្កា តំបន់ភ្នំ​រដ្ឋ Colorado ព្រោះ​តំបន់​ទាំងនេះ​មិនសូវ​មានការ​សម្បូរ​ភ្លើង​ទីក្រុង​និង​មាន​លក្ខណៈ​ងាយស្រួល​ដើម្បី​អង្កេត​លើ​មេឃ​៕

 

adverise with khmeread
ប្រភព៖ dailystar

អ្នកនឹងចូលចិត្ត

មតិយោបល់