adverise with khmeread Daniel sturridge %e2%80%98good to go%e2%80%991

Daniel Sturridge អាច​វិល​មក​ចូលរួម​ជាមួយ Liverpool បាន​វិញ​ហើយ​បន្ទាប់ពី​ជាសះស្បើយ​ពីរ​បួស​សរសៃពួរ​

ខ្សែប្រយុទ្ធ Sturridge របស់​ក្រុម​ហង្ស​ក្រហម Liverpool បានប្រកាសថា រូបគេ​អាច​វិល​មកវិញ​បាន​ហើយ​បន្ទាប់​ជាសះស្បើយ​ពីរ​បួស​សរសៃពួរ​។ ជម្រើសជាតិ​អង់គ្លេស​រូបនេះ ទើបតែ​បានបង្ហាញ​ខ្លួន​នៅក្នុង​លី​កបាន​ប្រាំ​មួយដង​គត់​ក្នុង​រដូវ​កាល​នេះ និង​ចុងក្រោយបង្អស់​គឺ​នៅក្នុង​បរាជ័យ ២-០ ក្រោម​ថ្វី​ជើង​ក្រុម Newcastle នៅ​ដើមខែ​ធ្នូ​នេះ​។​

​រូបគេ​បាន​ផ្លាស់​ចូលក្នុង​នាទី​ទី ៦២ នៅ​ទឹកដី St James’ Park ប៉ុន្តែ​បាន​រង​នូវ​ការ​ប៉ះ​ទ​ង្កិ​ច ទើប​ធ្វើ​ឲ្យ Daniel Sturridge មិនបាន​ធ្វើការ​ប្រកួត​ជាមួយ Sion ក្នុង​ក្របខ័ណ្ឌ Europa League រួមទាំង​ការប្រកួត​នៅ Premier League ជាមួយ West Brom, Watford និង​ជាមួយ Leicester ក្នុង​ថ្ងៃ Boxing Day៕

adverise with khmeread

មតិយោបល់