adverise with khmeread 1

ខោអាវ​ជាទី​ស្រឡាញ់​ប្រឡាក់​ប្រេងម៉ាស៊ូត ឬ​ប្រេងឆា​ខ្មៅៗ កុំ​ទាន់​អាល​បោះចោល​! អនុវត្តតាម​វិធី​នេះ​សិន​

    ​នៅពេល​ខោអាវ​ថ្មី​ទើបតែ​ទិញ ស្រាប់តែ​ប្រឡាក់​ប្រេងម៉ាស៊ូត​ខ្មៅៗ ឬ​ប្រេងឆា​ខ្មៅៗ លោកអ្នក​ច្បាស់​ជា​ស្តាយស្រណោះ និង​ដាច់ចិត្ត​បោះ​វា​ចោល​ទាំង​អាល័យ​។ ប៉ុន្តែ​ប្រសិនបើ​វា​ជា​ខោអាវ​ចាស់​ទេ លោកអ្នក​ច្បាស់​ជា​មិន​ស្តាយ​នឹង​បោះ​វា​ចោល​នោះឡើយ​។ 

​    ​ករណី​លោកអ្នក​ចង់បាន​ខោអាវ​នោះមក​វិញ តើ​ត្រូវធ្វើ​ដូចម្តេច​? 

​    ​វិធី​ល្អ​គឺ​យក​ទឹក​លាយ​ជាមួយ​សាប៊ូ រួច​ត្រាំ​ខោអាវ​ប្រឡាក់​ប្រេង​នោះ​ឱ្យ​លិច​ក្នុង​ចានដែក​។ ហើយ​លើក​ចានដែក​នោះ​ទៅ​ដាំ​ឱ្យ​ពុះ​។ ក្រោយពេល​វា​ពុះ សូម​ទុកចោល​ឱ្យ​ត្រជាក់ បន្ទាប់មក​ផ្ទីង​ប្រេង​ខ្មៅៗ​ដែល​អណ្តែត​លើទឹក​ចេញ​ឱ្យអស់ រួច​ស្រង់​ខោអាវ​នោះមក​បោក​សាប៊ូ​ម្តងទៀត យកទៅ​ហាល​ជាការ​ស្រេច​៕ 

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់