adverise with khmeread 35d7f49d00000578 0 image a 57 1467351358482

អនាគត​ពិតជា​សុវត្ថិភាព​? បុរស​ទីមួយ​ស្លាប់​ដោយសារ​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ​

    ​អតីត​កងទ័ពជើងទឹក​ម្នាក់​បាន​ក្លាយជា​មនុស្ស​ដំបូង​គេ ដែល​ស្លាប់​ដោយសារ​រថយន្ត​បើក​ដោយ​ស្វ័យប្រវត្តិ និង​សាក្សី​ម្នាក់​បាន​អះអាងថា​គាត់​កំពុង​មើល​រឿង Harry Potter នៅពេល​រថយន្ត Tesla របស់គាត់​បុក​នឹង​ឡាន​ដឹកទំនិញ ខណៈដែល​ដាក់ឱ្យ​បើក​ដោយ​ខ្លួន​វា​។​

​    ​លោក Joshua Brown អាយុ ៤០ ឆ្នាំ បាន​ស្លាប់​បន្ទាប់ពី​រថយន្ត Tesla Model S ធ្វើដំណើរ​ដោយ​ស្វ័យប្រវត្តិ​តាមផ្លូវ​មួយ​ក្នុង​ទីក្រុង Williston រដ្ឋ Florida តាំងពី​ខែឧសភា​មកម្ល៉េះ​។​

​    ​ទោះជា​មានការ​អះអាង​បែបនេះ​ក្តី ក៏​ក្រុមហ៊ុន Tesla និយាយថា​វា​មិនអាច​ទៅរួច​ទេ​ដែល​ចាក់​រឿង​នៅលើ​អេក្រង់​ថាច់​រថយន្ត តែ​ប្រហែលជា​លោក Brown បាន​កំពុង​ប្រើ​ឧបករណ៍​ផ្សេង​ទៅវិញ​ទេ​។​

​    ​លោក​បន្តទៀតថា ប្រព័ន្ធ​បើក​ដោយ​ស្វ័យប្រវត្តិ​បរាជ័យ​ក្នុងការ​ចាប់យក​ឡាន​ដឹកទំនិញ​នោះ ពីព្រោះ​ឡាន​នោះ​ពណ៌​ស​ស្រដៀង​ទៅនឹង​មេឃ​ពេក​។​

​    ​ទីភ្នាក់ងារ NHTSA កំពុង​ស៊ើប​លើ​ករណី​មួយ​នេះ​៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់