adverise with khmeread Garlicfriedchicken 640

មើល​ពី​ក្រៅ​សាមញ្ញ ពេល​ដាក់ចូល​មាត់​ទើប​ដឹងថា​ឆ្ងាញ់ ខុសពី​មាន់​ចៀន​ធម្មតា​!

    ​អ្នក​ទាំងអស់​ដែល​ចូលចិត្ត​មាន់​ចៀន គួរ​ប្ដូរ​ទម្លាប់​ចាស់​ចេញទៅ និង​ធ្វើតាម​រូបមន្ត​ថ្មី​ដ៏​ងាយស្រួល​នេះ ធានា​គ្រាន់តែ​ចៀន​ហើយ​ភ្លាម លេបទឹកមាត់​ភ្លែត​។​

​    ​* គ្រឿងផ្សំ​
​    ​- ភ្លៅ​មាន់ ១ គីឡូ​
​    ​- ទឹកត្រី ២ ស្លា​ព្រា​បាយ​
​    ​- ទឹកក្រូច​ខ្វិច ៥ ចំណិត​
​    ​- ម្រេច ១ ស្លា​ព្រា​កាហ្វេ​
​    ​- អំបិល ដាក់​មួយ​ល្មម​
​    ​- ខ្ទឹមស​ចិញ្ច្រាំ ១០ ទៅ ១២ កំពឹស 
​    ​- ប្រេងឆា ២ ចានចង្កឹះ​

​    ​* របៀប​ចម្អិន​
​    ​ត្រាំ​ភ្លៅ​មាន់​ក្នុង​ទឹកត្រី​ដែល​លាយ​ជាមួយ​ម្រេច និង​ទឹក​ក្រូចខ្វិច​បី​ទៅ​បួន​ម៉ោង​។ កុំ​ភ្លេច​យកស​មចាក់​សាច់មាន់​ផង​ដើម្បីឱ្យ​វា​ជ្រាប​ចូលជាតិ​គ្រឿងផ្សំ​។​

​    ​ចាក់​ប្រេង​ចូល​ខ្ទះ​ដាក់​លើ​ចង្ក្រាន​បើកភ្លើង​ឱ្យ​ក្ដៅ​ល្មម បន្ទាប់មក​យក​ភ្លៅ​មាន់​ដាក់ចូល​ក្នុង​ខ្ទះ​ចៀន ៥ នាទី​។ ដាក់​ខ្ទឹមស​ចូល និង​ចៀន​វា​រហូតដល់​ចេញ​ពណ៌​មាស​។​

​    ​ប្ដូរ​ខាង​ភ្លៅ​មាន់​ចៀន ៥ នាទី​ទៀត ហើយ​ចៀន​វា​រហូតដល់​តែ​ឆ្អិន​។ ដក​ខ្ទឹម​ចេញពី​ខ្ទះ​នៅពេល​វា​ចេញ​ពណ៌​មាស​ហើយ​។​

​    ​ពេល​ចម្អិន​ហើយ​ដក​ភ្លៅ​មាន់​ចេញពី​ខ្ទះ និង​ដាក់​វា​លើ​ក្រដាស​ដើម្បី​ជក់​ខ្លាញ់​ចេញ​។ ដាក់​ខ្ទឹម​និង​ភ្លៅ​មាន់​ចៀន​នៅ​ចាន រង់ចាំ​មើលថា​តើ​ឆ្ងាញ់​ដល់​កម្រិតណា​៕

adverise with khmeread
ប្រភព៖ yummy

អ្នកនឹងចូលចិត្ត

មតិយោបល់