1

បន្ទាប់ពី​អាន​អត្ថបទ​នេះ​រួច លោកអ្នក​នឹងដាក់​សំបក​ក្រូច​ភ្លា​នៅ​កែងជើង​មុន​ចូល​គេង​រាល់​យប់​

    ​កែងជើង​ប្រេះ​គឺជា​រឿង​កើតឡើង​សឹងតែ​ទូទៅ​ចំពោះ​មនុស្ស​គ្រប់រូប ប៉ុន្តែ​នៅពេល​វា​ប្រេះ​ជ្រៅ និង​មានការ​ឈឺចាប់​ខ្លាំង លោកអ្នក​នឹងត្រូវ​ចំណា​យ​ប្រាក់​លើ​ថ្នាំលាប និង​ផលិតផល​ផ្សេងៗ​ដើម្បី​ព្យាបាល​។ ប៉ុន្តែ​មុននឹង​ជ្រើសរើស​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ព្យាបាល លោកអ្នក​គួរ​ទៅ​កន្ទុយ​ចង្ក្រាន​មើល​ក្រែងលោ​សល់​ក្រូច​ភ្លា​។ 

​    ​ក្រូច​ភ្លា​គឺជា​ថ្នាំ​ទិព្វ​ពូកែ​លេខ​មួយ​សម្រាប់​ព្យាបាល​កែងជើង​ប្រេះ​ជ្រៅៗ​។ ដើម្បី​ចាប់ផ្តើម​ព្យាបាល​ដោយ​ប្រើ​ក្រូច​ភ្លា លោកអ្នក​ត្រូវ​ជ្រើស​យក​ក្រូច​ណា​ធំ​បន្តិច ដែល​អាច​គ្រប​ជិត​កែងជើង​។ កាត់​ក្រូច​ភ្លា​ជា​ពីរ​កំណាត់ កាយ​សាច់​ចេញ​ទុក​តែ​សំបក​។ 

​    ​យក​វា​មក​ទ្រាប់​កែងជើង ហើយ​យក​ស្រោមជើង​ពាក់​ពីលើ​។ ដំបូងៗ​វា​រាង​ឆ្គងៗ​មិន​ទំនង ប៉ុន្តែ​ធ្វើបែបនេះ​តែ​ពីរ​បី​យប់ លោកអ្នក​នឹង​ស៊ាំ​ជាក់​ជាមិនខាន​។ 

​    ​ពេល​ពាក់​វា​ហើយ លោកអ្នក​គួរ​ឈរ​ឱ្យបាន​មួយ​ម៉ោង​សិន​មុន​ចូល​គេង​។ ឈរ​គឺ​ដើម្បីឱ្យ​ជីវជាតិ​របស់​សំបក​ក្រូច​ជ្រាបចូល​កែងជើង​ដែល​ប្រេះ​នោះ​។ 

​    ​ករណី​ប្រេះ​កែងជើង​ខ្លាំង លោកអ្នក​ប្រហែល​ត្រូវ​ប្រើពេល​ព្យាបាល​បែបនេះ​ច្រើន​ថ្ងៃ ប៉ុន្តែ​លោកអ្នក​នឹងមិន​ស្តាយក្រោយ​ឡើយ​ពេល​សាកល្បង​វិធី​នេះ​៕

ប្រភព៖ myhealthybeby

អ្នកនឹងចូលចិត្ត

មតិយោបល់