adverise with khmeread 1

ជិត​ដល់​ខែ​ឈឺសន្លាក់​ហើយ​! នេះ​ជា​ទឹក​ស៊ី​រ៉ូម​ប្រេងដូង​សម្រាប់​លាប​បំបាត់​ជំងឺ​រលាក​សន្លាក់ និង​ឈឺសន្លាក់​

    ​ជំងឺ​រលាក​សន្លាក់​ជា​ជំងឺ​ដែល​បង្ក​ការឈឺចាប់​ខ្លាំង​បំផុត ហើយ​វា​កើតឡើង​នៅតាម​សន្លាក់​គ្រប់កន្លែង​ក្នុង​រាងកាយ​។ ផ្អែកលើ​ស្ថានភាព​រលាក លោកអ្នក​អាច​នឹងមាន​ការឈឺចាប់​ខ្លាំង​តិច​គឺ​ផ្អែក​ទៅតាម​កម្រិត​របស់​វា​។ ពេល​ឈឺចាប់​ខ្លាំង ថ្នាំ​អ្វី​ក៏​មិន​ងាយ​ព្យាបាល​ជាសះស្បើយ ១០០ ភាគរយ​ដែរ​។  

​    ​វិធីសាស្ត្រ​ធម្មជាតិ​មាន​ប្រសិទ្ធភាព​ជាង​ថ្នាំពេទ្យ នៅពេល​និយាយ​ដល់​ការឈឺ​សន្លាក់ និង​ជំងឺ​រលាក​សន្លាក់ ព្រោះ​របស់​ធម្មជាតិ​ផ្ទុក​រាល់​សារជាតិ​ចិញ្ចឹម​ដែល​ល្អ​ដល់​សុខភាព និង​ពុំ​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ទេ ដូច្នេះ​វា​ពិត​ជាមាន​សុវត្ថិភាព​ក្នុងការ​ប្រើប្រាស់​ណាស់​។ រូបមន្ត​នេះ​គឺ​ផ្អែក​សំខាន់​លើទឹក​ខ្មេះ​ប៉ោម​សម្រាប់​ធ្វើជា​គ្រឿងផ្សំ​សំខាន់ ព្រោះ​វា​មាន​ប្រសិទ្ធភាព​បំផុត​ក្នុងការ​ធ្វើឱ្យ​ធូរស្បើយ​ឈឺសន្លាក់​។ លើសពីនេះ​ទៀត ទឹកខ្មេះ​ប៉ោម​នឹង​ជួយ​បន្សុទ្ធ​ជាតិពុល​ក្នុង​រាងកាយ ហើយ​លោកអ្នក​គួរតែ​រៀន​ទាញយក​អត្ថប្រយោជន៍​ឱ្យ​អស់ពី​ទឹកខ្មេះ​នេះ​។ 

​    ​* គ្រឿងផ្សំ​
​    ​- ប្រេងដូង ១ ស្លាបព្រា​បាយ​
​    ​- ទឹកខ្មេះ​ប៉ោម ២ ស្លាបព្រា​បាយ​

​    ​
​    ​* របៀប​ធ្វើ​
​    ​លាយ​គ្រឿងផ្សំ​ទាំងពីរ​ចូលគ្នា​ឱ្យ​សព្វ រួច​យកទៅ​ម៉ាស្សា​លើ​កន្លែង​ឈឺសន្លាក់ និង​រលាក​សន្លាក់​។ លោកអ្នក​នឹង​ឃើញ​លទ្ធផល​ភ្លាមៗ​មិន​ចាំ​ស្អែក​ទេ​៕

អានបន្ត៖ វិធីធ្វើទឹកខ្មេះប៉ោម

 

adverise with khmeread
ប្រភព៖ curejoy

អ្នកនឹងចូលចិត្ត

មតិយោបល់