អំឡុងពេលមករដូវខែតើស្ត្រីគប្បីធ្វើការជ្រើសរើសបរិភោគអ្វីឱ្យល្អពីព្រោះថាកត្តាចំណីអាហារក៏តែងបង្កការប៉ះពាល់ដល់រាងកាយផងដែរ។
តើពេលធ្លាក់រដូវខែយើងគប្បីជ្រើសរើសបរិភោគអ្វីផ្តល់ផលល្អចំពោះរាងកាយ៖
* កាល់ស្យូម
ស្ត្រីដែលស្ថិតនៅក្នុងអំឡុងពេលធ្លាក់រដូវខែគួរបរិភោគអាហារដែលមានកាល់ស្យូមខ្ពស់បន្ថែមឡើងបន្តិចបន្តួចតាមទម្លាប់ដែលធ្លាប់បរិភោគ ដូចជា បរិភោគថ្លើម ត្រីល្អិតតូចៗ កាពិ បង្គា បន្លែពណ៌បៃតង ព្រោះអាហារទាំងនេះសម្បូរសារជាតិកាល់ស្យូមជួយកាត់បន្ថយអាការៈប៉ះទង្គិចដែលកើតឡើងមកពីការធ្លាក់រដូវខែដូចជាឈឺពោះ ឈឺខ្នង តប់ប្រម៉ល់ ទុក្ខកង្វល់និងមានអារម្មណ៍សៅហ្មងច្រើន។
* ចៀសវាងកាហ្វេអ៊ីន
តាមការស្រាវជ្រាវបង្ហាញថាស្ត្រីជនជាតិចិនដែលផឹកកាហ្វេអ៊ីនក្នុងមួយថ្ងៃ១កែវកន្លះដល់៤កែវតែងកើតមានអាការៈផ្សេងៗដល់រាងកាយនិងអារម្មណ៍មុនពេលធ្លាក់រដូវខែច្រើនជាងស្ត្រីដែលមិនផឹកកាហ្វេដល់ទៅ២ដង។ ហេតុនេះក្រុមអ្នកស្រាវជ្រាវបានធ្វើការណែនាំថាស្ត្រីក្នុងអំឡុងពេលធ្លាក់រដូវខែមិនគប្បីបរិភោគកាហ្វេអ៊ីនឡើយពិសេសស្ត្រីដែលមានរាងកាយទន់ខ្សោយឬបរិភោគកាហ្វេមិនបាននាំឱ្យកើតបញ្ហាឡើងជាញឹកញាប់ជាដើម។
* កាបូអ៊ីដ្រាត(Carbohy Drate) ក្នុងពេលកំពុងធ្លាក់មករដូវខែគប្បីជ្រើសរើសបរិភោគកាបូអ៊ីដ្រាតពីព្រោះថានឹងជួយកាត់បន្ថយការប៉ះទង្គិចផ្លូវអារម្មណ៍។តាមការស្រាវជ្រាវបានបង្ហាញថាការបរិភោគក្រុមអាហារកាបូអ៊ីដ្រាតតែងជួយកាត់បន្ថយអាការៈតានតឹង ផ្លូវអារម្មណ៍ ភាពតប់ប្រមល់ការឆាប់ខូចអារម្មណ៍នឹងរួមទៅដល់ការជួយបំបាត់អាការៈអស់កម្លាំងកំំហែងបានយ៉ាងល្អជាង អាហារប្រភេទដទៃៗទៀត។
*ម៉ង់កាណែស
ជួយឱ្យការធ្លាក់រដូវខែមកមានភាពប្រក្រតីនិងទៀតទាត់។ ក្រុមអាហារដែលសម្បូរទៅដោយម៉ង់កាណែសមាន ក្នុងអាហារប្រភេទរុកជាតិ សណ្តែក បន្លែ ផ្លែឈើពិសេសជាងគេគឺម្នាស់និងចំណែកទឹកតែក៏មានសារជាតិម៉ង់កាណែស មួយចំនួនផងដែរ ។ ក្រៅពីនេះសារជាតិម៉ង់កាណែសដែលមាននៅក្នុងកាហ្វេអ៊ីនមិនបង្កផលល្អទេពីព្រោះថា វាអាចធ្វើឱ្យមិនស្រួលខ្លួននៅពេលបរិភោគច្រើន៕
