adverise with khmeread 1

នាង Priyanka Chopra មិន​ចង់ឱ្យ​អាមេរិក​មើលងាយ​ភាពយន្ត​ឥណ្ឌា ព្រោះតែ​ឈ្មោះ "Bollywood" ស្រដៀង​នឹង "Hollywood"

    ​នៅក្នុង​ទស្សនាវដ្ដី InStyle សម្រាប់​ខែកក្កដា តារា​សម្តែង​ដ៏​ល្បី​ម្នាក់​ប្រចាំ​ប្រទេស​ឥណ្ឌា​នាង Priyanka Chopra បានទទួល​ស្គាល់​ការពិត​ចំពោះ​ការយល់ឃើញ​របស់​ជន​ជាតិ​អាមេរិក​ចំពោះ​វិស័យ​ភាពយន្ត​ឥណ្ឌា​។ តារា​សម្តែង​ក្នុង​រឿង Quantico រូបនេះ​បាន​បកស្រាយ​យ៉ាងច្បាស់​លាស់​ពី​មូលហេតុ​ដែល​នាង​មិន​ចង់​ហៅ "Bollywood"​។​

​    ​នាង​បាន​ប្រាប់​ទស្សនាវដ្ដី InStyle ថា "​ខ្ញុំ​មិន​ចូលចិត្ត​ពាក្យ​នេះ​សោះ ព្រោះ​យើង​មិនបាន​ចម្លង​ពី Hollywood ឡើយ​។ យើង​គឺជា​ឧស្សាហកម្ម​ភាពយន្ត​ឥណ្ឌា ដែលជា​អ្នក​ផលិតភាព​យន្ត​ដ៏​អស្ចារ្យ​មួយ​ក្នុង​ពិភពលោក​។ វា​ជា​ជំនួញ​ដ៏​ធំ​មហិមា​"​។​

​    ​នាង​បាន​បន្តថា "​យើង​ជា​សិល្បករ​ហើយ​មនុស្ស​ជាច្រើន​ដឹង​ពី​ការងារ​របស់​ពួកយើង​។ អ្នក​អាចដាក់​ខ្ញុំ​នៅមុខ​កាមេរ៉ា​គ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​ហើយ​ខ្ញុំ​នឹង​ចាប់ផ្តើម​សម្តែង​បាន​យ៉ាង​ល្អ​។ ខ្ញុំ​នឹង​និយាយ​ឃ្លាឃ្លោង​ហើយ​ផ្តល់ឱ្យ​អ្នកដឹកនាំ​នូវ​អ្វីដែល​គាត់​ចង់បាន​។ ខ្ញុំ​អាច​ចូល​តួ​ក្នុង​ចម្រៀង​ភ្លាមៗ​ហើយក៏​អាច​រាំ​បាន​ផងដែរ​ព្រោះ​ខ្ញុំ​មាន​ជំនាញ​ខាង​នេះ​។ ទាំងនេះ​ធ្វើឱ្យ​ខ្ញុំ​ក្លាយជា​តារា​មាន​ជំនាញ​ប៉ិនប្រសព្វ​ដែល​មិនបាន​ចម្លង​ពី​គេ​នោះទេ​"​។​

​    ​នាង​បញ្ចេញ​អារម្មណ៍​បែបនេះ​គឺ​ដើម្បី​រក្សា​កិត្តិយស​ភាពយន្ត​ឥណ្ឌា ព្រោះ​ពេល​នាង​ប្រឡូក​ក្នុង​ភាពយន្ត Hollywood ពួក​អាមេរិក​តែងតែ​បន្ទាប​តម្លៃ​ភាពយន្ត​ឥណ្ឌា ព្រោះតែ​ពួកគេ​យល់ថា​ឥណ្ឌា​ចម្លង​ស្ទីល​ឈ្មោះ Bollywood ទៅប្រើ​៕ 

 

adverise with khmeread
ប្រភព៖ Indiatime

អ្នកនឹងចូលចិត្ត

មតិយោបល់