adverise with khmeread 1

ម៉េច​មិន​ព្រម​ខោក​ប្តី​ផង​? ស្ត្រី​ពីរ​នាក់​វាយដំច្រំធាក់​និង​ចាប់​សម្រាត​ស្រី​លួចលាក់​របស់​ប្តី យ៉ាង​អនាធិបតេយ្យ​តាមផ្លូវ

    ​ស្ត្រី​មេផ្ទះ​ពីររូប​បាន​បង្ខំ​នារី​លួចលាក់​របស់​ប្តី​ពួកគេ​ដោយ​ចាប់​សម្រាត និង​ចាប់​បោក​នាង​តាម​ដងផ្លូវ​យ៉ាង​អាម៉ាស់​ក្រៃលែង​។​

​    ​វីដេអូ​មួយ​បាន​លេង​ធ្លាយ​ចេញពី​ឧបទ្វីប​គ្រី​មេ ដែល​ត្រូវបាន​បញ្ចូល​ក្នុងប្រទេស​រុស្ស៊ី​កាលពីពេល​ថ្មីៗ​នេះ​។​

​    ​អ្នកដំណើរ​នៅក្បែរ​នោះបាន​ថត​នារី​ស្លៀក​ឈុត​ប៊ី​គី​នី​ម្នាក់ ខណៈ​នាង​គឺជា​គោលដៅ​វាយប្រហារ​របស់​ស្ត្រី​ពីរ​នាក់​ទៀត​។​

​    ​នៅក្នុង​ឃ្លី​ប​នោះបាន​បង្ហាញ​ប្រពន្ធ​ម្នាក់​ពាក់អាវ​ពណ៌​ខ្មៅ​វាយដំ​នារី​ម្នាក់​ដែល​បាន​ដេក​ជាមួយ​ប្តី​នាង​។ នេះ​បើ​យោងតាម​វេ​ប​សាយ ren.tv បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​។​

​    ​ខណៈ​ប្រុសៗ​បាននាំគ្នា​ឈរ​មើល ប្រពន្ធ​រូបនោះ​បាន​វាយ​នាង​ដួល​ទៅ​ដី រួច​ចាប់ទាញ​អាវ​ប៊ី​គី​នី​ផ្តាច់​តែម្តង​។​

​    ​ស្ត្រី​អាវខ្មៅ​រូបនេះ​ក៏បាន​ទាត់​ជនរងគ្រោះ​ចំ​កណ្តាល​មុខ​ដោយ​កំហឹង​រោល​រា​។ បន្ទាប់មក ប្រពន្ធ​ម្នាក់ទៀត​ដែល​ពាក់អាវ​រូប​ខ្លា​បាន​ចាប់ទាញ​សក់​ជនរងគ្រោះ​ដោយ​ប្រើ​អំពើហិង្សា​តាម​បណ្តោយ​ផ្លូវ​។ 

​    ​ព័ត៌មាន​ក្នុងស្រុក​បាន​រាយការណ៍​ថា ប្រពន្ធ​ម្នាក់​ក្នុងចំណោម​ពីរ​នាក់​មាន​ផ្ទៃពោះ​ដែល​ធ្វើឱ្យ​រូបគេ​រឹតតែ​ខឹងសម្បា​។ គ្មាន​នរណាម្នាក់​ចូលខ្លួន​ជួយ​នារី​ននលគក​នោះទេ​ហើយក៏​គ្មាន​សញ្ញាណ​ប៉ូលិស​ណា​ម្នាក់​ចូលមក​អន្តរាគមន៍​នោះដែរ​៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់