adverise with khmeread 1

ធ្វើ​ម៉េច​ទើប​ដឹងថា​រាងកាយ​មាន​ជាតិពុល​? នេះ​ជា​ភេសជ្ជៈ​ជួយ​កម្ចាត់​ជាតិពុល​និង​សម្អាត​តម្រងនោម​ក្នុងពេល​តែមួយ​

    ​មាន​វិធី​ច្រើនណាស់​ដើម្បី​សម្អាត​ជាតិពុល​ចេញពី​រាងកាយ និង​ជួយ​ស្តារ​សុខភាព​ឱ្យ​ល្អ​ឡើងវិញ​។ ឆ្លង​មេរោគ អស់កម្លាំង​ល្ហិតល្ហៃ ឬ​ផ្តាសាយ​គឺជា​រោគសញ្ញា​ទូទៅ​បង្ហាញថា​រាងកាយ​របស់​អ្នក​គឺ​ពោរពេញ​ទៅដោយ​ជាតិពុល និង​កំពុង​ត្រូវការ​បណ្តេញ​វា​ចេញពី​រាងកាយ​។ 

​    ​កុំ​សាកល្បង​លេបថ្នាំ​អ្វី​ទាំងអស់ ព្រោះ​វា​អាចជួយ​បានត្រឹមតែ​បណ្តោះអាសន្ន​ប៉ុណ្ណោះ​។ មានតែ​ជម្រើស​បែប​ធម្មជាតិ​ប៉ុណ្ណោះ​ទើប​អាច​កម្ចាត់​ជាតិពុល និង​សម្អាត​តម្រងនោម​បាន​អស់ និង​មាន​ប្រសិទ្ធភាព​។ 

​    ​ស្តាប់ទៅ​ល្អ​ពេក មិនដឹង​គួរ​ជឿ​ឬក៏​អត់​មែន​ទេ​? បើ​ចង់ដឹង លោកអ្នក​អាច​សាកល្បង​រូបមន្ត​ភេសជ្ជៈ​ខាងក្រោម ហើយ​ចាំ​សង្កេតមើល​ផល​វិជ្ជមាន​ភ្លាមៗ​របស់​វា​។ មិន​ត្រឹម​ប៉ុន​ហ្នឹង វា​ថែមទាំង​ជួយ​ជំរុញ​ថាមពល​ខ្លាំងក្លា​ដល់​លោកអ្នក​ថែមទៀត​ផង​។ 

​    ​* គ្រឿងផ្សំ​
​    ​- ខ្ញី​ស្រស់ ១ មើម (​ចិញ្ច្រាំ​ម៉ដ្ឋ​ប្រហែល ៣ ស្លាបព្រា​កាហ្វេ​)
​    ​- ក្រូច​ភ្លា ១ (​បើ​អត់ ក្រូចឆ្មា​ក៏បាន​)
​    ​- ប៉ោម ៤ ផ្លែ (​ទំហំ​តូច​ល្មម​)
​    ​- ទឹក ១ កែវ (២០០ មិ​ល្លី​លីត្រ​) 
​    ​
​    ​* របៀប​ធ្វើ​
​    ​- ចិត​សំបក​ក្រូច​ភ្លា​ចេញ រួច​ដាក់​ក្នុង​ម៉ាស៊ីន​ក្រឡុក រួមជាមួយ​ប៉ោម ខ្ញី និង​ទឹក ជាការ​ស្រេច​។​
     ​- ពេល​ល្អ​បំផុត​សម្រាប់​ពិសា​ភេសជ្ជៈ​នេះ​គឺ ពេលព្រឹក​ពោះ​ទទេរ​។ 
​    ​- គួរ​ផ្សំ​វា​ពេលព្រឹក រួច​ផឹក​ឱ្យអស់​ភ្លាមៗ​មុនពេល​ទទួលទាន​បាយ​ព្រឹក​។​
​    ​- ផឹក​តែមួយ​កែវ​នេះ​ភ្លាម​លោកអ្នក​នឹង​សង្កេតឃើញ​មាន​កម្លាំង​ជាង​មុន ស្រស់ស្រាយ​ជាង​មុន និង​មាន​សុខភាព​ល្អ​ជាង​មុន​។ 
​    ​- មួយខែ​គួរ​ផឹក​ម្តង​ដើម្បី​កម្ចាត់​ជាតិពុល និង​សម្អាត​តម្រងនោម​៕  

adverise with khmeread
ប្រភព៖ myhealthybeby

អ្នកនឹងចូលចិត្ត

មតិយោបល់