adverise with khmeread 0

Justin Bieber រាំ​ដួល​ខុស​បច្ចេកទេស​ខ្មាស់​គេ​ពេញ​ផ្លរីដា តែ​ចេះ​ស្ទីល​ប្រើពាក្យ​ស្លោ​កមួយ​រួចខ្លួន​វិញ​

    ​Justin Bieber បាន​ដើរ​ចេញពី​ឆាក​ទាំងមុខ​ក្រហម​បន្ទាប់ពី​រអិល​ជើង​ដួល​នៅលើ​ឆាក​ខណៈ​កំពុង​ប្រគុំ​តន្ត្រី​នៅក្នុង​ទីក្រុង Jacksonville រដ្ឋ​ផ្លរីដា​។​

​    ​នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​តារាចម្រៀង​ប៉ប់​វ័យ ២២ ឆ្នាំ​រូបនេះ​ជំពប់ជើង​ដួល​នៅលើ​ឆាក​នៅ​ចំពោះមុខ​ទស្សនិកជន​រាប់ពាន់នាក់ ដែលជា​រឿយៗ​គេ​តែង​ថត​បាន​។​

​    ​Justin ហាក់​បង្ហាញ​ក្បាច់​រាំ​បាន​យ៉ាង​ល្អ​នៅលើ​ឆាក​ជាមួយ​អ្នករាំ​ដទៃទៀត​រហូតដល់​រឿង​ដ៏​អាម៉ាស់​បានកើត​ឡើង​ដោយ​រូបគេ​រអិល​ជើង​ដួល​នៅលើ​ទឹក​។ ជំនួយការ​មាន​មាឌធំ ២០ នាក់​ក៏បាន​ប្រញាប់ប្រញាល់​ចូលមក​ជួយ​លើក Justin ភ្លាម​នៅពេលនោះ​។​

​    ​ទោះយ៉ាងណា បើ​យោងតាម​វេ​ប​សាយ E! News បានឱ្យដឹងថា តារាចម្រៀង​វ័យក្មេង​រូបនេះ​បាន​ប្រាប់​ប្រិយមិត្ត​ខ្លួន​ថា "​ជីវិត​គឺជា​ការ​ដួល​ហើយ​ចេះ​ងើបឡើង​វិញ​"៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់