adverise with khmeread  90198234 tv033837129 1

វែ​ល​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មិន​ឈប់ឈរ​! ក្រោយ​ផ្តួល​ក្រុម​ជើង​ខ្លាំង​ចំណាត់ថ្នាក់​ទី​ពីរ​ពិភពលោក Bale និង​មិត្ត​រួម​ក្រុម​ដឹក​ដៃ​គ្នា​ឆ្ពោះទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជា​លើកដំបូង​

    ​ក្រុម​ជម្រើសជាតិ​វែ​ល​បាន​ឈានចូល​ទៅកាន់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ដំណើរ​ប្រជែង​ពានរង្វាន់​ដ៏​ធំ​ជា​លើកដំបូង​របស់​ពួកគេ បន្ទាប់ពី​បាន​ផ្តួល​ជើង​ខ្លាំង​លេខ​ពីរ​នៃ​ចំណាត់ថ្នាក់​ពិភពលោក​របស់ FIFA បែលហ្ស៊ិក​ក្នុង​វគ្គ ៨​ក្រុម​ចុងក្រោយ​នៅ​ទីក្រុង Lille ប្រទេស​បារាំង​កាលពី​យប់មិញ​នេះ​។​

​    ​Radja Nainggolan បានផ្តល់​ជូន​ភាព​រីក​រាយ​ទៅដល់​ប្រិយមិត្ត​បែលហ្ស៊ិក​ជាមួយនឹង​គ្រាប់​បាល់​នាំមុខ​ដែល​ស៊ុត​ពី​ចម្ងាយ ២៤​ម៉ែត្រ​របស់ខ្លួន ប៉ុន្តែ​វា​ហាក់​បាន​ស្ងប់ស្ងាត់​ទៅវិញ​ក្រោយ​ប្រធាន​ក្រុម​វែ​ល Ashley Williams អាច​សម្រេច​គ្រាប់​បាល់​តែ​ត​បញ្ចូល​ទី​ពី​កា​រប​ញ្ចូ​ន​បាល់​ជ្រុង​ពី​ជើង Aeron Ramsey ជាមួយនឹង​ឱកាស​ជាច្រើន​ដទៃទៀត​ធ្វើឱ្យ​ការប្រកួត​នៅក្នុង​តង់​ទីមួយ​បញ្ចប់ទៅ​ជាមួយនឹង​ភាព​អស្ចារ្យ​បំផុត​។​

​    ​សម្រែក​ហ៊ោ​ក​ញ្ច្រៀ​វ​របស់​ប្រិយមិត្ត​វែ​ល​បន្លឺឡើង​ពេលដែល Hal Robson-Kanu ដែល​បច្ចុប្បន្ន​មិនមាន​ក្លឹប​អចិ​ន្ត្រៃ​របស់ខ្លួន​ផង​នោះ បានសម្រេច​គ្រាប់​នាំមុខ​ទៅលើ​បែ​ល​ហ្ស៊ី​ក​វិញ ជាមួយនឹង​បច្ចេកទេស​ដ៏​ពិសេស​។ ក្រុម​ជម្រើសជាតិ​បែលហ្ស៊ិក​បាន​ព្យាយាម​ស្រោចស្រង់​ស្ថានភាព​របស់ខ្លួន ប៉ុន្តែ​អ្វីៗ​ហាក់​ត្រូវ​បញ្ចប់ ក្រោយ​កីឡា​ករវែល​ទើបនឹង​ដូរ​ចូល​នៅ​នាទី ៨០ Sam Vokes បានសម្រេច​បាល់​តែ​ត​បញ្ចូល​នៅ​ប្រាំមួយ​នាទី​បន្ទាប់ ដោយ​ធានា​សុវត្ថិភាព​យ៉ាង​កក់ក្តៅ​ទៅដល់​ក្រុម​ជម្រើសជាតិ​ខ្លួន​។​

​    ​ក្រុម​ជម្រើសជាតិ​វែ​ល​នឹងធ្វើ​ដំណើរ​បន្តទៅ​ជួប​ជាមួយ​ក្រុម​ជម្រើសជាតិ​ព័រ​ទុយ​ហ្គា​ល់​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី ៧​សប្តាហ៍​ក្រោយនេះ​៕

 

adverise with khmeread
ប្រភព៖ BBC

មតិយោបល់