adverise with khmeread Untitled 1

ខ្ញុំ​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​បង្កើត​អនុស្សាវរីយ៍​ពិសេស​ជាច្រើន​ទៀត​! Zlatan ចូលរួម​ជាមួយ​បិ​សា​ក្រហម​ក្រោយ PSG ប្រកាស​ការផ្ទេរ​ទើបបាន ២៤​ម៉ោង​

    ​ក្រុម​បិសាច​ក្រហម Manchester United បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​របស់ Zlatan Ibrahimovic ជាមួយនឹង​ការលើកសរសើរ​របស់​អ្នកចាត់ការ​ទូទៅ Jose Mourinho បញ្ជាក់ថា​ការមកដល់​ថ្មី​នេះ​នឹង​ជា "​ខ្សែប្រយុទ្ធ​ល្អ​បំផុត​មួយ​នៅលើ​ពិភពលោក​"​។​

​    ​ហើយ Ibrahimovic វ័យ ៣៤​ឆ្នាំ បាន​និយាយថា "​ខ្ញុំ​មិនអាច​រង់ចាំ​បានឡើយ​ដើម្បី​ធ្វើការ​ជាមួយ Jose Mourinho ម្តងទៀត​"​។​

​    ​គាត់​បន្តទៀតថា "​គាត់​គឺជា​គ្រូបង្វឹក​ដ៏​អស្ចារ្យ​ម្នាក់ ហើយ​ខ្ញុំ​បាន​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការប្រកួតប្រជែង​ដ៏​គួរឱ្យ​រំភើប​មួយ​នេះ​។ ការសោកស្តាយ​តែ​ម្យ៉ាង​គត់​ដែល​ខ្ញុំ​មាន​ជាមួយ Jose គឺ​ខ្ញុំ​មាន​ត្រឹមតែ​ពេលវេលា​ខ្លី​មួយ​ជាមួយ​គាត់​។ ខ្ញុំ​មាន​មួយ​រដូវ​កាល (​នៅ Inter Milan)​។ យើង​បានឈ្នះ​ពាន​ជាមួយគ្នា យើង​បាន​រីករាយ​វា​ជាមួយគ្នា ហើយ​មាន​ពេលវេលា​ដ៏​អស្ចារ្យ​ជាមួយគ្នា​"​។​

​    ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត ដែល​បានឈ្នះ​ពាន​នៅក្នុង​ប្រទេស​ចំនួន​បួន​ផ្សេងៗ​គ្នា​រូបនេះ បានធ្វើ​ដំណើរ​មកដល់​ទឹកដី Old Trafford ជាមួយនឹង​កិច្ច​ព្រៀង​ព្រៀង​គ្មាន​តម្លៃ​ខ្លួន​មួយ បន្ទាប់ពី​កុងត្រា​របស់គាត់​នៅ Paris Saint-Germain ត្រូវបាន​បញ្ចប់​។​

​    ​គាត់​បាន​ចុះ​កិច្ចព្រមព្រៀង​ក្នុង​រយៈពេល​មួយឆ្នាំ​ជាមួយនឹង​កម្រៃ​ប្រាក់​ឈ្នួល ២០​ម៉ឺន​ផោន (២៦​ម៉ឺន​ដុល្លារ​កន្លះ​) មួយ​សប្តាហ៍​មួយ​។ គាត់​បាន​បង្ហាញថា ក្រុម​បិសាច​ក្រហម​គឺជា​គោលដៅ​បន្ទាប់​របស់គាត់​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺ​វា​បានកើត​ឡើង​មុន​ការប្រកាស​ផ្លូវការ​របស់​ក្លឹប Manchester United ទៅទៀត ដែល​ពួកគេ​នៅតែ​ធ្វើឱ្យ​យល់ព្រម​លក្ខខណ្ឌ​ផ្លូវការ​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់