adverise with khmeread Maxresdefault

ល្បិច​ខ្លះៗ​ដែល​អ្នក​ប្រើ Iphone គួរ​យល់ដឹង​

​អ្នក​ប្រើ Iphone មួយចំនួន​ប្រហែល​នៅតែ​មិនទាន់​ដឹង​ល្បិច​មួយចំនួន​នៅលើ​ទូរស័ព្ទ​ដែល​កំពុង​ប្រើ​ទេ​។ ដូច្នេះ​យើង​នឹង​បង្ហាញជូន​នូវ​ល្បិច​ខ្លះ ដែល​គួរស្វែងយល់​ដូចខាងក្រោម​៖

១. របៀប​ធ្វើ​ឲ្យ​ទូរស័ព្ទ​អ្នក​កាន់​ថ្ម​បានយូរ នៅពេល​អ្នក​ឈប់​ប្រើប្រាស់​
​យើង​ដឹង​ហើយ​ថា Iphone មិនអាច​កាន់​ថ្ម​បានយូរ​ទេ ដូចនេះ​នៅពេលដែល​អ្នក​លែង​ប្រើប្រាស់​វា​អ្នក​គួរតែ​
​    ​ក​. បិទ Wi-Fi
​    ​ខ​. បិទ Bluetooth
​    ​គ​. បិទ Location Services
​    ​ឃ​. បិទ Internet 3G ឫក៍ LTE
​    ​ង​. បន្ថយ​ពន្លឺ​
​    ​ច​. បិទ Notification ណា​ដែល​មិនបានការ​

២. បញ្ឈប់​ចម្រៀង​អ្នក​ដោយ​ការកំណត់​នាទី​
​នៅពេលដែល​មនុស្ស​គ្រប់រូប​ទំនេរ​ពី​ការងារ ឬក៏​មាន​អារម្មណ៍មិនល្អ អ្នក​តែងតែ​ស្ដាប់​នូវ​បទ​ចម្រៀង តែ​ពេល​អ្នក​ស្តាប់​ហើយក៏​លង់ខ្លួន​សម្រាក​ដោយ​មិនបាន​បិទ​ចម្រៀង​ដែល​បើក​ចោល​នោះ​។ យ៉ាងណា​មាន​វិធី​ដែល​អាច​កំណត់​រយៈពេល​ដែល​អ្នក​ចង់​ស្ដាប់​បាន​។​
​    ​ក​. បើក​កម្មវិធី Clock> Timer > When Timer Ends បន្ទាប់មក​ចុច Stop Playing ហើយ​កំណត់​នាទី​ដែល​អ្នក​ចង់​ដាក់​។​

៣. របៀប Undo Typing របស់​អ្នក​មកវិញ​
​ពេល​អ្នក​វាយ​ពាក្យ​អី្វ​មួយ​នៅលើ Message, Note ជាដើម​ហើយ​អ្នក​បាន​ចុច​លុប​វា បន្ទាប់មក​អ្នក​ចង់​ហៅ​ពាក្យ​នោះមក​វិញ តែ​មិនដឹង​ជា​ត្រូវ​ធ្វើយ៉ាងណា​នោះទេ​។ មាន​វិធី​មួយ​ដែល​អ្នក​គ្រាន់តែ​គ្រវី​ទូរស័ព្ទ (Shake your Iphone) បន្ទាប់មក​វា​និង​ចេញ​នូវ Menu ឲ្យ​អ្នក Undo Typing ដើម្បី​ធ្វើ​ការហៅ​ពាក្យ​នោះមក​វិញ​។​

៤. របៀប​បិទ AssistiveTouch Icon អោយ​លឿន​
​មាន​អ្នក​ប្រើ​មួយចំនួន​បាន​ប្រើ​នូវ AssistiveTouch នៅលើ​អេក្រង់​ទូរស័ព្ទ ហើយ​ជួនកាល​ពេល​អ្នក​កំពុង​លេង​ហ្គេម តែមាន​អារម្មណ៍​មួយ​ថា​មុខងារ​នេះ​ធ្វើ​ឲ្យ​ទើស​នៅលើ​ទូរស័ព្ទ​អ្នក​។ ប៉ុន្ដែ​អ្នក​មិន​ចង់​បិទ​តាមរយៈ​ការ​ចុច​ចូលទៅ Setting ទេ​។ មាន​វិធី​មួយ​បិទ​ឲ្យ​លឿន​ជាងនេះទៅទៀត​គឺ​អ្នក​គ្រាន់តែ​ចុច​នៅលើ Home Button ចំនួន​បី​ដង បន្ទាប់មក AssistiveTouch នឹង​បាត់​ភ្លាម​។​

adverise with khmeread

មតិយោបល់