adverise with khmeread 57c3592d 8206 4638 a67f d31d586185bf   copy

អាវុធហត្ថ​ខេត្តតាកែវ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    តាកែវ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តតាកែវ បានធ្វើ​ការឃាត់​ខ្លូន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​រក្សាទុក និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដែល​ការឃាត់ខ្លួន​នេះ ធ្វើឡើង នៅ​ចំណុច​ផ្ទះសំណាក់ ធម្មជាតិ​២ ស្ថិត​ក្នុងភូមិ អង្គ​តា​កុប ឃុំ​លាយ​បូ ស្រុក​ត្រាំកក់ ខេត្តតាកែវ វេលា​ម៉ោង​២​រសៀល ថ្ងៃទី​៣០ ខែ​មុ​ថុ​នា ឆ្នាំ​២០១៦ ហើយនឹង​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​២​កក្កដា​នេះ។​

    មន្ត្រី​អាវុធហត្ថ​បានឱ្យដឹងថា ជនសង្ស័យ​ឈ្មោះ ហែម បូ​ណា ហៅ​ពៅ ភេទ​ប្រុស អាយុ៣២​ឆ្នាំ ទីលំនៅ ភូមិស្នោរ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ មុខរបរ មិន​ពិតប្រាកដ​។ កម្លាំង​បាន​បន្តទៀតថា កម្លាំង​បានធ្វើ​ការចាប់យក​វត្ថុតាង​មួយចំនួន​រួមមាន​៖
១. ម្សៅ​ក្រាម​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់ ដែលមាន​ទម្ងន់​ស្មើ ០.១៥​ក្រាម​, ២. ម៉ូតូ​ចំនួន​០១​គ្រឿង​, ៣. ទូរស័ព្ទ​ចំនួន​០២​គ្រឿង និង​សម្ភារៈ សម្រាប់​ជក់ មួយចំនួន​។​

    ប​ច្ចុប្បន្ន​ជនសង្ស័យ ​និង​វត្ថុតាង ត្រូវបាន​ប​ញ្ជូ​ល​ខ្លួន​ទៅ​សួរនាំ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់