adverise with khmeread Japan v bosnia and herzegovina international friendly

ក្រោយ​ទិញ Vardy មិនបាន Arsene Wenger បែកគំនិត​មក​សម្លឹង​ឃើញ​កិច្ចព្រមព្រៀង​ទៅលើ​ខ្សែប្រយុទ្ធ​ជប៉ុន​

    ​Arsene Wenger រំពឹងថា​នឹង​បញ្ចប់​កិច្ចព្រមព្រៀង​មួយ​សម្រាប់​កីឡាករ​ជប៉ុន Takuma Asano ។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​កាំភ្លើង​ធំ Arsenal រូបនេះ​មាន​សង្ឃឹមថានឹង​អាច​ទទួលបាន​កិច្ចព្រមព្រៀង​ទៅលើ​កីឡាករ​វ័យ ២១​ឆ្នាំ​រូបនេះ​នៅក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ​។​

​    ​Asano បាន​ជាប់​ឈ្មោះ​ពេញលេញ​មួយ​ជាស្រេច​នៅក្នុង​ឈុត​ធំ​ជម្រើសជាតិ​ជប៉ុន និង​បច្ចុប្បន្ន​គាត់​លេង​ឱ្យ​ក្រុម Sanfreece Hiroshima ដែល​ត្រូវបាន​គេ​ចាត់ទុកថា​នឹង​ក្លាយជា​កីឡាករ​លេចធ្លោ​ល្អ​បំផុត​របស់​ប្រទេស​នេះ​។​

​    ​កិច្ចព្រមព្រៀង​នេះ​នឹង​ក្លាយជា​ផ្នែក​មួយ​សម្រាប់​អនាគត​នៃ​បញ្ជី​ឈ្មោះ​ខ្សែប្រយុទ្ធ​កំពូលៗ​នៅក្នុង​ទីផ្សារ​របស់ Arsenal បន្ទាប់ពី​ត្រូវបាន​បដិសេធ​ដោយ Jamie Vardy ដែល​បាន​ជ្រើស​យក​កុងត្រា​បន្ត​ស្នាក់នៅ​ជាមួយ​ម្ចាស់​ជើងឯក Premier League រដូវ​កាល​មុន Leicester City ៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់