adverise with khmeread Untitled 1

Falcao និង Pato ចាកចេញ​ពី​តោ​ខៀវ បន្ទាប់ពី​អាច​រកបាន​ត្រឹមតែ​គ្រាប់​ពីរ​គ្រាប់​ក្នុងចំណោម​កីឡាករ​ទាំងពីរ​

    ​ក្រុម​តោ​ខៀវ Chelsea បានទទួល​ស្គា​ល់ពី​ការចាកចេញ​របស់​ខ្សែប្រយុទ្ធ​មុត​ស្រួច Radamel Falcao និង Alexandre Pato ក្រោយពី​បរាជ័យ​លក្ខខណ្ឌ​ខ្ចី​នៅក្នុង​ទឹកដី Stamford Bridge​។​

​    ​អតីត​កីឡាករ​របស់​ក្រុម​បិសាច​ក្រហម Manchester United ដែល​កំពុង​ធ្លាក់​ទម្រង់​យ៉ាងគំហុក Falcao ត្រូវបាន​គេ​ផ្តល់ឱកាស​ជា​លើក​ទី​ពីរ​ដើម្បី​ធានា​ខ្លួន​គាត់​នៅ Premier League កាលពី​រដូវក្តៅ​មុន ខណៈដែល​អតីត​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​សញ្ជាតិ​ប្រេ​ស៊ី​ល Pato បាន​ផ្ទេរចេញ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​ទៅកាន់​ទឹកដី​ក្រុម​តោ​ខៀវ​នៅក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែមករា​កាលពី​រដូវ​កាល​មុន​ផងដែរ​។​

​    ​ទោះជា​យ៉ាងណាក្តី កីឡាករ​ទាំងពី​រូបនេះ​បាន​ចំណាយពេល​ជាច្រើន​អង្គុយ​នៅលើ​កៅអី​បម្រុង​របស់ Chelsea ដែល​ទទួលបាន​សិទ្ធិ​លេង​ជម្រើស​ដំបូង​ត្រឹម​មួយ​ប្រកួត និង​ការផ្លាស់ប្តូរ​ឱ្យ​ចូលរួម​ប្រកួត​ត្រឹមតែ ១០​លើក​តែប៉ុណ្ណោះ​ក្នុងចំណោម​ពួកគេ​៕

adverise with khmeread
ប្រភព៖ dailymail

មតិយោបល់