adverise with khmeread 14645451037094

Manchester City សម្រេច​កិច្ច​ព្រៀង​ទី​បី​របស់ខ្លួន​ទៅលើ​ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ Nolito

​    ​Nolito បានសម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ​សម្រាប់​រយៈពេល ៤​ឆ្នាំ​នៅ​ជាមួយ​ក្រុម​មេឃ​ខៀវ Manchester City កាលពី​ថ្ងៃ​សុក្រ​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ា​ញ​តម្លៃ ១៣,៨​លាន​ផោន (​ជាង​១៨​លាន​ដុល្លារ​) រូបនេះ នឹង​បាន​ជួបជុំ​ជាមួយ​អ្នកចាត់ការ​ទូទៅ Pep Guardiola ម្តងទៀត បន្ទាប់ពី​ពួកគេ​ធ្លាប់​ធ្វើការ​ជាមួយគ្នា​នៅ Barcelona ។​

​    ​Nolito គឺជា​ផ្នែក​មួយ​នៃ​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ដែល​ទើបនឹង​ជ្រុះ​ចេញពី Euro 2016 ដោយ​ថ្វី​ជើង​អ៊ីតាលី បាន​ផ្ទេរ​ចេញពី Celta Vigo ដែល​គាត់​អា​ចរក​គ្រាប់​បាល់​ចំនួន ៣៩​គ្រាប់ ក្នុងការ​បង្ហាញខ្លួន​ចំនួន ១០៣​លើក​សម្រាប់​ក្លឹប​។​

​     ក្រុម​មេឃ​ខៀវ​បាន​បញ្ជាក់ថា​តារាបាល់ទាត់​វ័យ ២៩​ឆ្នាំ ដែលជា​ការចុះហត្ថលេខា​ទី​បី​របស់ Guardiola រូបនេះ​នឹង​ពាក់អាវ​លេខ ៩ នៅ​រដូវ​កាល​ក្រោយ​៕

adverise with khmeread
ប្រភព៖ thesun

មតិយោបល់