adverise with khmeread 981041b6 63c7 458a 90c8 6504645daae4

ធ្លាប់​ញៀន​ថ្នាំ ចូល​លួច​លុយ​ក្នុងផ្ទះ​ឆៅ​ឆៅ ជាប់​ខ្នោះ​ប៉ូលិស​

    កណ្តាល ៖ មាន​ករណី​អំពើ​លួច​លុយ និង​ទូរស័ព្ទ​កើតឡើង​នា​ថ្ងៃទី​០១ ​កក្កដា​ ឆ្នាំ​២០១៦ ​ម៉ោង​៧​ និង​៣០​នាទី​យប់​នេះ នៅ​ចំណុច​តូប​លក់​ចាប់ហួយ​របស់​ជនរងគ្រោះ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ ខេត្តកណ្តាល ​ដោយ​ប៉ូលិស​ឃាត់​បាន​ជនសង្ស័យ​ម្នាក់​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ជុំ ច័ន្ទ​តារា ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ទីលំនៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តាខ្មៅ ក្រុ​តាខ្មៅ​ ខេត្តកណ្តាល​ មុខរបរគ្រូបង្រៀន។​

    ចំណែក​ជនល្មើស​ឈ្មោះ ​ផាន់ ច​ន្នី ភេទ​ប្រុស ​អាយុ​២៣​ឆ្នាំ​ ទីលំនៅ ភូមិ​លេខ​២ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល មុខរបរ​កម្មករ​រោងចក្រ​(​ឃាត់ខ្លួន​)។​ វត្ថុតាង​ដកហូត​៖ ប្រាក់​៤០០.០០០​រៀល, ​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក​Iphone6, ​កាត​ទូរស័ព្ទ​ចំនួន ១០០​ដុល្លារ​, ម៉ូតូ​០១​គ្រឿង​ម៉ាក​ HONDA ១២៥ ​ពណ៌​ខ្មៅ ​ពាក់​ស្លាកលេខ ភ្នំពេញ​1FQ.9224 (​របស់​ជនល្មើស​) និង​ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក SAMSUNG​ ពណ៌​ស​(​របស់​ជនល្មើស​)​។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរងគ្រោះ ​និង​ក្រុមគ្រួសារ​កំពុងតែ​ហូបបាយ​នៅក្រោយ​តូប​លក់​ចាប់ហួយ មុខផ្ទះ​របស់ខ្លួន ពេលនោះ​ស្រាប់តែ​ជនល្មើស​បាន​ជិះ​ម៉ូតូ​មក​ឈប់​ខាងមុខ​តូប​ ហើយ​បាន​ចុះ​ដើរចូល​ទៅក្នុង​តូប​លួច​យកលុយ​កាត​ទូរស័ព្ទ និង​ទូរស័ព្ទ​របស់​ជនរងគ្រោះ​ដែល​ទុក​ថតតុ រួច​ដើរ​ចេញទៅ​ឡើង​ជិះ​ម៉ូតូ​បម្រុង​បើក​ចេញ​ក៏ត្រូវ​ជនរងគ្រោះ​ឃើញ​ទាន់​ស្រែកថា​ចោរៗ ហើយ​ត្រូវបាន​ជនរងគ្រោះ​ និង​អ្នកជិតខាង​ដេញចាប់បាន​រួមទាំង​វត្ថុតាង​ដូចខាងលើ​រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ក្រុង​តាខ្មៅ ដើម្បី​ធ្វើការ​សាកសួរ កសាង​សំណុំរឿង​តាម​នីតិវិធី។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​លុយ និង​សម្ភារៈរបស់​ជនរងគ្រោះ​ពិតប្រាកដ​មែន ហើ​យជនល្មើសធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន​ទៀតផង៕

adverise with khmeread

មតិយោបល់