adverise with khmeread 486c4288 1804 46d2 934f 96dccdca8954

រថយន្ត​បើក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​កង់​ ហើយ​រថយន្ត​ខ្ទេច​មុខ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លួ​វ​ចំនួន​៤​កង់ ​ត្រូវបាន​បែកបាក់​ជា​កំណាត់ ដោយសារតែ​រថយន្ត​បង្ក​ម៉ាក​កាមរី ​(​បា​ឡែ​ន​) ​បើក​បុក​យ៉ាង​ពេញទំហឹង ហើយ​រថយន្ត​បង្ក​ក៏បាន​បែក​កង់​មុខ​ទៅមុខ​លេង​រួច​។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ ​និង​៤០​នាទី​យប់ ថ្ងៃទី​១ ខែ​កក្ដ​ដា ឆ្នាំ​២០១៦ នៅ​ខាង​ត្បួ​ង​វត្ត​ចាក់អង្រែ​ក្រោម​ប្រហែល​៥០​ម៉ែត្រ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ។​

    តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​ និង​រស់នៅ​ក្បែរ​កន្លែងកើតហេតុ​ខាងលើ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គឺ រថយន្ត​បង្ក​ម៉ាក​កាមរី​ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AF.2104 បាន​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បួ​ង ក្នុង​ល្បឿន​លឿន​ល្មម​។​

    ខ​ណៈ​មកដល់​ចំណុចកើតហេតុ ក៏​ជ្រុល​ចង្កូត​មក​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បណ្ដាល​ឱ្យបាក់បែក​អស់​ចំនួន​៤​កង់ ចំណែកឯ​រថយន្ត​បង្ក​បាន​បែក​កង់​មុខ​ផ្នែក​ខាងឆ្វេង​ទៅមុខ​លេង​រួច។​

    ប្រភព​ដដែល​បាន​បន្តថា ក្រោយពី​បង្កហេតុ​រួច​ម្ចាស់​រថយន្ត​បង្ក​បាន​ឱ្យបងប្អូន​របស់ខ្លួន​មកជួយ​ទាញ​របាំង​ថ្ម​មក​ដាក់​ឱ្យ​ដូចដើម ដើម្បី​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាម​ដងផ្លូវ​មក​បុក​ និង​មាន​គ្រោះថ្នាក់​នៅពេល​ក្រោយ​។​

    ប្រភព​ព័​ត៌​ដដែល​បានឱ្យដឹង​ទៀតថា របាំង​ថ្ម​ពុះ​ចែកផ្លូវ​ខាងលើ​គឺ​ធ្លាប់មាន​រថយន្តបុក​បែ​កបាក់​ជាច្រើន​កង់​ម្ដង​រួចមកហើយ ហើយ​សមត្ថកិច្ច​បានត្រឹមតែ​លើ​ដាក់ឱ្យ​នៅ​ថ្កួ​ប​គ្នា​តែប៉ុណ្ណោះ​មិនបាន​ចាក់​ស៊ី​ម៉​ង់​ឱ្យជាប់​ដូចដើម​នោះទេ  អញ្ចឹង​ហើយ​បានជា​រថយន្ត​បង្ក​ខាងលើនេះ​បានមក​បុក​តាម​ក្រោយ ក៏​បែក​រហូត​ទៅដល់​៤​កង់​តែម្ដង​។​

    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​និង​បាន​ឃាត់​រថយន្ត​បង្ក​រួមទាំង​ម្ចាស់ រួច​ទំនាក់ទំនង​ទៅ​ជំនាញ​ឱ្យ​មក​ធ្វើការ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

adverise with khmeread

មតិយោបល់