adverise with khmeread 21ae7d41 d81d 4fe9 97da f16506a44b11

ចាប់​ជនអន្តោប្រវេសន៍​យួន​ខុសច្បាប់​៩៣​នាក់​នៅ​ច្បារអំពៅ​

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​,​ ប៉ូលិស​ប៉ុ​ស្តិ៍​និរោធ ​បាន​ចុះ​សហការ​ជាមួយ​កម្លាំង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ និងការិយាល័យ​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ​បាន​ចុះ​ចាប់​ជនជាតិ​យួន​ស្នាក់នៅ​ និង​ធ្វើការ​ខុសច្បាប់​ចំនួន​៩៣​នាក់​នៅ​ព្រឹក​នៅ​ថ្ងៃទី​០១​ កក្កដា​ ឆ្នាំ២០១៦​ម្សិលមិញ​នេះ។​

    ប៉ូលិស​និយាយថា ការចុះ​ចាប់​ជនអន្តោប្រវេសន៍​យួន​ខាងលើនេះ​មានការ​ចូលរួម​ពី​លោក មាស ចាន់​ពិសិដ្ឋ​ ព្រះរាជ​អា​ជ្ញ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​និង​ដឹកនាំ​ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍​ទោ ប្រធាន នាយកដ្ឋាន ស្រាវជ្រាវ​ស៊ើ​ប​អង្កេត​និតិ​វិធី​អគ្គនាយកដ្ឋាន​អន្តោ ប្រវេសន៍ក្រសួងមហាផ្ទៃ​។​

    ប្រតិបត្តិការ​នេះ​បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជនអន្តោប្រវេសន៍​នៅ​ជួល​ផ្ទះ នៅ​ភូមិ​តាងៅ​កណ្តាល សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​រកឃើញ​ជន​ន្តោ​ប្រវេសន៍​ ដែល​ជួល​ជ្ទះ​ស្នាក់នៅ​ជា​ជនជាតិ​យួន​ចំនួន​៩៣​នាក់ (​ស្រី​៣៤​នាក់​) ដែល​គ្មាន​ឯកសារ លួច​ចូល
​ស្នាក់នៅ​ខុសច្បាប់។​

    ក្នុងករណីនេះ ជនអន្តោប្រវេសន៍​ខាង​លើ​ត្រូវបាន​ប្រគល់​អគ្គនាយក​ដ្ឋា​ន​អន្តោប្រវេសន៍​ដើម្បី​ត្រួតពិនិត្យ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់