adverise with khmeread 597fea14 4dc7 4de5 957e 327a07cb71d2

រថយន្ត​ឡង់​គ្រី​ស័​រ បុក​ម៉ូតូ​អូស​ជាង​១​គីឡូម៉ែត្រ​ស្លាប់​ម្នាក់​

    ភ្នំពេញ ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង បង្កដោយ​រថយន្ត​ឡង់​គ្រី​ស័រ ពណ៌ខ្មៅ បើក​បុក​ជាមួយ​ម៉ូតូ សង់​សេ​១២៥ អូស​ជិត​ជាង​១​គីឡូម៉ែត្រ បណ្តាលឱ្យ​សាកសព ខ្ទា​ច​ចេញពី​ក្រោម​រថយន្ត ចំណែកឯ​ម៉ូតូ​កៀប​ជាប់​ក្រោម​រថយន្ត​រហូត។​

    ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​០២ ខែ​កក្ត​ដា ឆ្នាំ​២០១៦ ស្ថិតនៅតាម​បណ្តោយ​ជាតិ​លេខ​២ ជិត​ផ្ទះសំណាក់​ម្លិះ​លាភ ភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​មានឈ្មោះ ហេង វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ​២១ឆ្នាំ មុខរបរ​ជំនួយការ​ការវាស់វែង នៅ​បុ​តី​ ប៉េង ហួត មាន​ទីលំនៅ​ភូមិ​ចន្លោះ​ខាងកើត ឃុំ​គៀន​ជ​រ័​លាំង ស្រុក​ត្បូងឃ្មុំ ខេត្តកំពង់ចាម​។​

    សាក្សី​បានឱ្យដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ម៉ូតូ​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1BB-8356 បើកបរ​ក្នុង​ល្បឿន​យឺត ពី​ទិសដៅ​ភ្នំពេញ ទៅ​ក្រុង​តាខ្មៅ។​

    លុះដល់​កន្លែងកើតហេតុ មាន​រថយន្ត​ឡង់​គ្រី​ស​រ័ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2A-9990 បើកបរ​ក្នុង​ល្បឿន​លឿន ពី​ភ្នំពេញ មក​ក្រុង​តាខ្មៅ ក្នុងទិសដៅ ស្របគ្នា​បាន​បុក​ចំ​ពីក្រោយ​ម៉ូតូ អូស​ជិត​ជាង​១​គីឡូម៉ែត្រ រហូតដល់​ភូមិ​ដើម​គរ សង្កាត់​ដើម​មាន ក្រុង​តាខ្មៅ ទើប​ម្ចាស់​រថយន្ត បើកទ្វារ​រត់គេចខ្លួន​បាត់​តែម្តង​។​

    ភ្លាមៗ​នោះ​ត្រូវបាន​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ និង​ចរាចរណ៍​ខណ្ឌ​មាន​ជ័យ ចុះមក​កន្លែង​ហេតុការណ៍​ដើម្បី​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ក្រុង​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕

adverise with khmeread

មតិយោបល់