adverise with khmeread 9da14668 ed21 45c2 83ba 42bb80a5fece

Land Crusier​ បើក​បុក​ពីក្រោយ​ Today​ របួស​ស្រី​ស្អាត​២​នាក់​

    ភ្នំពេញ ៖ ស្រី​ស្អាត​២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក ​Today ​ឌុប​គ្នា​តាមផ្លូវ ត្រូវបាន​រថយន្ត​ទំនើប​ម៉ាក Land Crusier​ បើក​បុក​ពីក្រោយ​ពេញទំហឹង​បណ្តាលឱ្យ​នារី​ម្នាក់​របួសធ្ងន់​សន្លប់​ស្តូកស្តឹង និង​ម្នាក់ទៀត​របួសស្រាល។​

    គ្រោះថ្នាក់​ខាងលើនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ និង​១០​នាទី​យប់ ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦A ស្ថិតក្នុង​ភូមិ​គៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

    ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ភាគី​រថយន្ដ​ស៊េរី​ទំនើប ម៉ាក Land Crusier ស្លាក​លេខ​ភ្នំពេញ 2AD-2928 បានបើក​បុក​ម៉ូតូ​Today​ ពីក្រោយ បណ្ដាលឱ្យ​ស្រី​ស្អាត​២​នាក់​រងរបួស​ធ្ងន់​ស្រាល ត្រូវបាន​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ យ៉ាងណាក៏ដោយ​គេ​នៅ​មិនទាន់​ស្គាល់​អ​ត្រ​សញ្ញាណ​ស្រី​ស្អាត​ទាំង​២​នាក់​នៅឡើយ​។​


    បន្ទាប់មក​ប៉ូលិស​បាន​នាំ​យានយន្ត​ទាំង​២​ទៅ​ការិយាល័យ​ចរាច​វណ៍​ផ្លូវគោក​ចាត់ការ​តាម​នីតិវិធី​នៅពេល​ក្រោយ៕

adverise with khmeread

មតិយោបល់