adverise with khmeread Thai mayors photo op goes painfully wrong after heavy machinery.hashed.0bee221c.desktop.story.inline

អភិបាលខេត្ត​ថៃ​ម្នាក់​ប៊ិះ​ស្លាប់ ដោយសារ​អេស្កាវ៉ាទ័រ​ថយក្រោយ​អត់​មើល ប៉ុន្តែសំណាងល្អបានត្រឹមស្អុយមេជើង

​    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​ចេញផ្សាយ​កាលពី​ថ្ងៃ​សុក្រ​បានឱ្យដឹងថា អភិបាលខេត្ត​ម្នាក់​ក្នុងប្រទេស​ថៃ​ប៊ិះ​ស្លាប់​ដោយសារតែ​អេស្កាវ៉ាទ័រ​កិន អំឡុង​ឱកាស​ថតរូប​អនុស្សាវរីយ៍​កាលពី​ថ្ងៃ​សុក្រ​។​

​    ​អភិបាលខេត្ត Pathum Thani លោក Prasert Kaithong បាន​ថតរូប​ទាំង​មោទនភាព​អំឡុងពេល​ចុះ​ពិនិត្យ​ដល់​កន្លែង​នៅក្បែរ​ប្រឡាយ​ឆៀង​រ៉ា​ក់​។ 

​    ​លោក Kaithong បាន​ឈរ​នៅ​ពីមុខ​គម្រោង​សាងសង់​មួយ ខណៈដែល​អេស្កាវ៉ាទ័រ​ថយក្រោយ​នៅ​ពី​ក្រោយខ្នង​គាត់​។ 

​    ​នៅពេលដែល​កាមេរ៉ា​ហៀបនឹង​ថត​ទៅហើយនោះ អ្នកបើក​អេស្កាវ៉ាទ័រ​ដែល​មិនបាន​ចាប់ភ្លឹក បាន​បើក​ថយក្រោយ​មករ​កម​ន្ត្រី​អ្នក​មុខ​អ្នក​មាត់​។​

​    ​ជើង​របស់លោក Kaithong បាន​កៀប​ជាប់​ក្រោម​អេស្កាវ៉ាទ័រ ហើយ​ទាំង​អ្នកកាសែត និង​អាជ្ញាធរ​បាន​ស្ទុះ​ទៅ​ជួយ​គាត់​។ អ្នកបើកបរ​នោះបាន​បញ្ឈប់ រួច​បើក​ចេញ​វិញ​ដើម្បី​រំដោះ​ជើង​របស់​អភិបាលខេត្ត​។ 

​     លោក Kaithong អាច​ដក​ជើង​ចេញពី​ក្រោម​កង់ រួច​ក៏​ប្រញាប់​ឡើង​រថយន្ត​របស់គាត់​សំដៅទៅ​មន្ទីរពេទ្យ​។ តាម​សេចក្តីរាយការណ៍​របស់​កាសែត​ថៃ​រ៉ាត់ ឆ្អឹង​ជើង​ប្រអប់ជើង​របស់គាត់​បាន​ប្រេះ និង​ខ្ទេច​អស់​មេជើង​មួយ​។ 

​    ​វីដេអូ Facebook នៃ​ឧបទ្ទវ​ហេតុនេះ​ត្រូវបាន​គេ​ចែករំលែក​ត​គ្នា ១២.០០០ លើក និង​មាន​អ្នក​ចុច​មើល​ជិត ៩០០.០០០ ដង​ក្នុងពេល​តែមួយ​ភ្លែត​៕ 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់