adverise with khmeread 17ae1f2b c4af 4f17 8db0 d8a958fd6741

ផ្ទុះ​កូដកម្ម​៥​ថ្ងៃ នៅតែ​ពុំមាន​ដំណោះស្រាយ​

    ភ្នំពេញ ៖ កម្មករ កម្មការិនី សិប្បកម្ម​តម្បាញ​ ជុង​ហ្វៃ ​ចំនួន​១៨០​នាក់ ​បាន​បន្តធ្វើ​កូដកម្ម​នា​វេលា​ម៉ោង​៨​ព្រឹក ថ្ងៃទី​០១​ កក្កដា ​ឆ្នាំ២០១៦ ​ស្ថិត​នៅផ្ទះ​៨០៨ ​ផ្លូវជាតិ​លេខ​២ ភូមិ២៤ ព្រែក​តា​ឡុង៣ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដោយ​សារ​អវត្តមាន​ថៅកែ​ជនជាតិ​ចិន។​

    ក្រុមកម្មករ​ដែល​កំពុង​តវ៉ា​បានឱ្យដឹងថា សិប្បកម្ម​នេះ​មាន​បុគ្គលិក​កម្មករ ចំនួន​១៨០​នាក់ ​(​ប្រុស​៥នាក់​)​ នៅ​បន្តធ្វើ​កូដកម្ម​ក្នុង​សិប្បកម្ម​មកដល់​ថ្ងៃនេះ បន្ទាប់ពី​បានធ្វើ​កូដកម្ម​អស់​រយៈពេល​៥​ថ្ងៃ​មកហើយ​គ្មាន​ដំណោះស្រាយ។​

    កូដកម្ម​អហិង្សា​នេះ ដឹកនាំ​ដោយ​ឈ្មោះ ហ៊ូ ផានី​ន និង ទិ​ត្យ​ផាត​មន្ត្រី​សហជីព សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ មូលហេតុ​ដែល​ក្រុមកម្មករ​ធ្វើ​កូដកម្ម​បានធ្វើ​កូដកម្ម​មិន​ព្រម​ចូលធ្វើការ ដោយសារ​ថៅកែ​ជនជាតិ​ចិន​មិន​នៅ​ចេញ​បាត់អស់​នៅសល់តែ​បុគ្គ​លិ​ក​ខ្មែរ។ ទោះបី​កូដកម្ម​អូសបន្លាយ​អស់​រយៈពេល​៥​ថ្ងៃ​ក៏​នៅ ពុំទាន់​មាន​ដំណោះស្រាយ​នៅឡើយ៕
 

adverise with khmeread

មតិយោបល់