adverise with khmeread Kim 02

Kim Kardashian បដិសេធថា មិនបានប្រើខោប៉ូវគូទ ទេ!

          Kim Kardashian អះអាងថា នាងមិនពាក់​ខោប៉ូវ​គូទ​ទេ។ ម្តាយ​កូនពីររូប នេះ​​ បាន​ធ្វើ​ឲ្យ​មាន​ការ​ប៉ាន់ប្រមាណថា នាងបានបន្ថែម​ប្រ​ដាប់ប៉ូវគូទ ដើម្បី មើល​ទៅរាងក្លំនិងណែនក្តន់​ខុសធម្មតា ប៉ុន្តែ Kim Kardashian បានច្រានចោល​ការលើក​ឡើង​បែបនេះ។

          Kim វ័យ​៣៥​ បាន​ឆ្លើយ​តបនឹងការលើក​ឡើង​ទាំងនេះ ហើ​យដែលត្រូវ​គេ​ផ្សព្វផ្សាយ​តាម​បណ្តាញសង្គម​និងចែករំលែកតគ្នា​លឿនដូចព្យុះ​ក្នុងរយៈ​ពេល​មួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពី​នាងបានចូល​រួម​ខួបកំណើត​ប្អូនស្រី​របស់នាងនៅ​ទីក្រុង​ឡូសអែនជើឡេស។

          នៅលើ​គេហទំព័រ​របស់នាង Kim បាន​បង្ហើបប្រាប់អ្វីដែល​បាន​កើតឡើង​ពិត​ប្រាកដ​ជាមួយនឹងសំពត់​របស់នាង ហើយ​បា​ននិយាយថា នាងមាន​ភាព​ភ្ញាក់​ផ្អើល​ដែល​មជ្ឈដ្ឋាន​អ្នកគាំទ្រ​នៅ​តែ​មាន​ចម្ងល់​ចំពោះរឿងនេះ បើទោះបីជា​ពួក​គេបាន​ឃើញ​កំប៉េះគូទពិតរបស់នាងរួចហើយក៏ដោយ៕

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់