adverise with khmeread 0

Jose Mourinho ត្រឡប់​ពី​ឈប់សម្រាក​ទៅ​ប្រទេស​អង់គ្លេស​វិញ បន្ទាប់ពី​ទីផ្សារ​ដោះដូរ​បាន​បើកទ្វារ​

    ​ទីផ្សារ​ដោះដូរ​បាន​បើកទ្វារ ហើយ​ថ្ងៃ​ឈប់សម្រាក​ត្រូវបាន​បញ្ចប់​សម្រាប់ Jose Mourinho ដែល​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​វិលត្រឡប់​សម្រាប់​ការងារ​របស់គាត់​វិញ​ជាមួយនឹង​ក្លឹប​បិសាច​ក្រហម Manchester United ។​

​    ​អ្នកចាត់ការ​ថ្មី​របស់​បិសាច​ក្រហម​រូបនេះ​បាន​ចែកចាយ​រូបថត​របស់គាត់​ជាមួយនឹង​ភរិយា Matilde រួម​នឹង​កូនប្រុស Jose Mario និង​កូនស្រី Matilde នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ខណៈដែល​គាត់​បាន​ត្រៀមខ្លួន​កាតព្វកិច្ច​នៅ​នឹង​ដៃ​សម្រាប់​រដូវ​កាល​ថ្មី​ដែល​ឈានចូល​មកដល់​រយៈពេល​ខ្លី​ខាងមុខ​។​

​    ​Mourinho ដែល​បាន​ចំណាយពេល​ធ្វើដំណើរ​កម្សាន្ត​នៅក្នុង​ប្រទេស​ម៉ា​ល់​ឌី​វ និង​ភាគខាងត្បូង​នៃ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​ដែលជា​ស្រុកកំណើត​របស់គាត់​នា​រដូវក្តៅ​នេះ ក៏បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​របស់គាត់​នៃ​ការធ្វើ​បទសម្ភាសន៍​របស់​ទូរ​ទស្សន៍​មួយ​អំពី​ការវិល​ត្រឡប់មកវិញ​របស់គាត់​ក្នុងប្រទេស​អង់គ្លេស រួមជាមួយ​នឹង​ការ​បង្ហើរ​ពាក្យសម្តី​មួយ​ឃ្លា​ថា "​ត្រឡប់មក​អង់គ្លេស​វិញ​ហើយ / ថ្ងៃ​ឈប់សម្រាក​ត្រូវ​បញ្ចប់​"៕

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់