adverise with khmeread Untitled 1

លោក Louis Koo ទះកំផ្លៀង ត្រចៀកកាំ មែនទែននៅពេលថតរឿង “Three”

          ភាព​យន្តថ្មីរឿង “Three” ​ដឹកនាំដោយ​លោក Johnnie To ជាមួយនឹង​លោក Yau Nai-hoi ជា​អ្នក​សរសេរ​ប៉ារ៉ូលរឿង ហើយ​មាន​ការចូល​រួម​សម្តែង ដោយតារា​ល្បីដូចជា Vicki Zhao  Louis Koo  និង Wallace Chung ។

          ភាព​យន្តនេះផ្តោតលើ​ឧក្រិដ្ឋជន​ដែលគេតាមចាប់ខ្លួនឈ្មោះ Cheung Lai-shun (សម្តែង​ដោយ Wallace) បន្ទាប់ពី​ដឹងថា ខ្លួន​ទាល់ច្រក​ ឧក្រិដ្ឋជនរូបនេះ​បាន​បាញ់​ក្បាលខ្លួនឯង ដូច្នេះប៉ូលិស​គ្មាន​ជម្រើស​អ្វី ក្រៅពី​នាំ​យក​ជន​នេះទៅ​មន្ទីរពេទ្យទេ។​

សម្រាប់ឈុត​មួយទៀតផ្តោតលើ​តួអង្គ​របស់ Vicki មានឈ្មោះថា Tung Sin ដែល​បដិសេធ​មិនសម្លាប់​អ្នក​ជំងឺ​​របស់នាង​តាមការណែនាំ​របស់តួ​អង្គដែល​សម្តែង​ដោយ Louis Koo គឺមេប៉ូលិស Chan Wai-lok ។

          Vicki បាន​និយាយថា Louis បាន​ទះកំផ្លៀងមួយទំហឹងតែម្តង ធ្វើ​ឲ្យនាង ហើមថ្ពាល់។ នាងបាន​យក​ទឹក​កក​មក​ស្អំ ដើម្បី​កុំឲ្យ​ហើម​បន្តទៀត។

Vicki បាននិយាយថា “​ខ្ញុំ​ស្ពឹក​មុខ​មួយសន្ទុះ”។ នាងនិយាយបែបលេង​សើច​​​​ថា “​ត្រូវតែ​រកឲ្យ​ឃើញ​ថា តើ Louis Koo លេងបន្លំមែនឬយ៉ាង​ណា​។ ខ្ញុំ​មិន​អាចបញ្ចេញប្រតិកម្មណាមួយត្រឡប់​ទៅ​គាត់​វិញទេ។ ខ្ញុំខំធ្វើ​ការ​ងារ ហើយ​សុខ​ចិត្ត​បណ្តោយ​ឲ្យ​គាត់ទះកំផ្លៀងតាមចិត្ត”។

តារាស្រីចិន​រូបនេះមិនបាន​ដឹងអំពី​ឈុត​ទះកំផ្លៀងនេះទេ រហូត​ដល់​ថ្ងៃថត​តែម្តង។ បើទោះបីជា​បារម្ភ ប៉ុន្តែ​នាង​អាច​ធ្វើ​ត្រូវ​ ដោយថតតែពីរបី​លើក​ប៉ុណ្ណោះ ។ Vicki ភ្លាមៗនោះ ​ត្រូវ​បាន​គេបញ្ជូនទៅមន្ទីរ​ពេទ្យ​ ដើម្បីពិនិត្យ​មើល​របួស​ ប៉ុន្តែ​សំណាងល្អ វាគ្រាន់តែរបួសស្រាល ហើយនាងអាចត្រឡប់​មក​ស្ទូឌីយោវិញនៅ​ថ្ងៃបន្ទាប់៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់