adverise with khmeread 2

សមាជិក T-ARA រង​ការរិះគន់​បន្ទាប់ពី​ថត​បញ្ចេញ​សាច់​ច្រើនពេក​

​    ​ស្របពេល​កំពុង​ត្រៀមខ្លួន​សម្រាប់​ការវិល​ត្រឡប់មកវិញ​ជា​តារាចម្រៀង​ទោល សមាជិក​ក្រុម T-ARA នាង Hyomin បាន​បញ្ចេញ​រូបភាព​ឡង់សេ​មួយចំនួន​។​

​    ​ទោះយ៉ាងណា បន្ទាប់ពី​បានឃើញ​រូបភាព​មាន​លក្ខណៈ​ស្រាត​និង​សិច​ស៊ី មនុស្ស​មួយចំនួន​បាន​រិះគន់ តារាចម្រៀង​ប្រចាំ​ផលិតកម្ម MBK Entertainment រូបនេះ​ថា​បញ្ចេញ​សាច់​ច្រើន​បែបនេះ​គឺ​គ្រាន់តែ​ចង់បាន​ចំណាប់អារម្មណ៍​តែប៉ុណ្ណោះ​។​

​    ​ប៉ុន្តែ ប្រិយមិត្ត​មួយចំនួនទៀត​បាន​សរ​សើរ​នូវ​សម្រស់​ដ៏​គួរឱ្យ​ខ្នាញ់​របស់​នាង​ទៅវិញ ស្របពេល​អ្នក​ឯទៀត​បា​ន​បន្ថែមថា នាង​មើល​សឹង​មិន​ស្គាល់​នៅក្នុង​រូបភាព ដោយ​ពួកគេ​បាន​លើកឡើងថា នាង​បានទទួល​ការវះកាត់​កែ​សម្ផស្ស​៕

 

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់