adverise with khmeread 1

អត់​លក់​ទៀត​! Crystal ឱ្យ​ថ្លៃ ២៥​លាន​ផោន តែ​ហង្ស​ក្រហម​អត់​ព្រម​ចង់បាន​បន្ថែម ៥​លាន​ផោន​ទៀត​ទៅលើ​ខ្សែប្រយុទ្ធ Christian Benteke

    ​Christian Benteke រឹតតែ​ខិតជិត​ទៅលើ​ការចាកចេញ​ពី​ក្លឹប​ហង្ស​ក្រហម Liverpool ប៉ុន្តែ Jurgen Klopp ទទូច​ចង់បាន​តម្លៃ​ខ្លួន ៣០​លាន​ផោន (​ជិត​៤០​លាន​ដុល្លារ​) បន្ទាប់ពី​បាន​បដិសេធ​តម្លៃ​ផ្តល់ជូន ២៥​លាន​ផោន (​ជាង​៣៣​លាន​ដុល្លារ​) ពី​ក្លឹប​ដ៏​កម្សត់ Crystal Palace ។​

​    ​តារា​ឆ្នើម​រូបនេះ មាន​កិច្ចចរចា​វិជ្ជមាន​មួយ​ជាមួយនឹង Crystal កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ប៉ុន្តែ​ក្លឹប​ទាំងពីរ​មិនទាន់​ឈានដល់​កិច្ចព្រមព្រៀង​ទាំងសងខាង​នោះឡើយ ខណៈដែល​ហង្ស​ក្រហម​ចង់​ស្រង់ដើម​មកវិញ​ឱ្យបាន​កៀក​ទៅនឹង​តម្លៃ​ដែល​ពួកគេ​បាន​ជះ​ទៅលើ​រូបគាត់​កាលពី​រដូវក្តៅ​មុន​។​

​    ​ខ្សែប្រយុទ្ធ​អន្តរជាតិ​បែលហ្ស៊ិក​ដែល​ទើបនឹង​ជ្រុះ​ចេញពី Euro 2016 ដោយ​ថ្វី​ជើង​វែ​ល​កាលពី​យប់មិញ​មើលឃើញ​ខ្លួនឯង​ត្រៀម​វេច​បង្វិច​ចេញពី​ទឹកដី Anfield ហើយ​លោក Alan Pardew មើលឃើញ​អតីត​កីឡាករ Aston Villa រូបនេះ​ជា​គោលដៅ​ខ្សែប្រយុទ្ធ​លេខ ១ របស់ខ្លួន​សម្រាប់​រដូវ​ក្តៅ​ខាងមុខ​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់