adverise with khmeread 9077d724 f5ea 46c7 a0bf 6712da255e3b

ប្តី​យក​កាំបិត​ចុង​ស្រួច​ចាក់​ប្រពន្ធ​សុះ​ខ្លួន​១៨​កន្លែង​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    ភ្នំពេញ ៖ មាន​ករណី​ឃាតកម្មកើតឡើង ហើយ​ត្រូវបាន​គេ​ប្រទះឃើញ​នៅវេលា​ម៉ោង​១២ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ថ្ងៃទី​២ កក្កដា ​ឆ្នាំ​២០១៦ ​នៅផ្ទះ​ជួល​គ្មាន​លេខ ផ្លូវ​ទន្លេសាប ភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ​។​

    ប៉ូលិស​មូលដ្ឋាន​និយាយថា សព​ឈ្មោះ​ ទូ​លាស់ ម៉ៃ​យ៉ាន ភេទ​ស្រី អាយុ​៣៦​ឆ្នាំ មុខរបរ​លក់ដូរ នៅផ្ទះ​កើតហេតុ​។ ​ស្ត្រី​រងគ្រោះ​មាន​ស្នាម​កាប់​,​ ចាក់​លើ​ក្បាល​,​ ខ្លួនចំនួន​១៨​កន្លែង​។​

    ចំណែក​ជន​ស​ង្ស័យជា​ប្តី​របស់​សព​ឈ្មោះ បេ វ៉ាន់​សាក់ អាយុ​៣៤​ឆ្នាំ មុខរបរ​កាប់​គោ បច្ចុប្បន្ន​ឃាត់ខ្លួន​កំពុង​សាកសួរ​នៅ​ខណ្ឌ មានកូន​២​នាក់​(​ស្រី​១)​។​

    តាម​ការបំភ្លឺ​ពី​កូន​សព​ឈ្មោះ​ សេត រ៉ូ​ហ៊ា​ត ភេទ​ប្រុស​ អាយុ​៨​ឆ្នាំ​ បាន​ឱ្យ​ដឹងថា «​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃទី​១​ កក្កដា ​២០១៦ ​រូបខ្ញុំ​បាន​ចូលដេក​ក្នុងផ្ទះ​ជាមួយ​ម្តាយ​របស់ខ្ញុំ​និង​ប្អូនស្រី​។ ចំណែក​ប៉ា​គាត់​ទៅ​ដេក​យាម​គោ​នៅ​ក្រោលគោ​មាត់ទន្លេ​។ ពេល​ដេកលក់​មិនដឹង​ម៉ោង​ប៉ុន្មាន​ស្រាប់តែ​ឮសូរ​សំលេង​ម្តាយ​ខ្ញុំ​ស្រែក​ជួយ​ផងៗ​ខ្ញុំ​ភ្ញាក់ពីដេក​ឡើង​ស្រាប់តែ​ឃើញ​ប៉ា​របស់ខ្ញុំ​កំពុងតែ​យក​កាំបិត​ចាក់​មកលើ​ម្តាយ​របស់ខ្ញុំ​ចាក់​យកៗ​ជាច្រើន​កាំបិត។ ពេលនោះ​ម្តាយ​ខ្ញុំ​ក៏រត់​ចេញទៅ​ក្រៅ​ផ្ទះ​ហើយ​ដួល​មុខផ្ទះ​ចេញឈាម​ជាច្រើន​។ ​ចំណែក​ប៉ា​ខ្ញុំ ក៏​រត់​ចេញទៅ​បាត់​»​។​

    បច្ចុប្បន្ន​ប៉ូលិស​កំពុង​សាកសួរ​ចម្លើយ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕​

adverise with khmeread

មតិយោបល់